រកឃើញវត្តមានឆ្លាមយក្សជាលើកដំបូងនៅសមុទ្រមេឌីទែរ៉ាណេ ក្នុងរយៈពេល ៤០ ឆ្នាំមកនេះ

ត្រីឆ្លាមយក្ស Great White ត្រូវបានផ្តិតជាប់សកម្មភាពកំពុងហែលទឹកនៅជិតឆ្នេរកោះ Majorca នៅឈូងសមុទ្រមេឌីទែរ៉ាណេប្រទេសអេស្ប៉ាញ ជាលើកដំបូងបំផុតក្នុងរយៈពេលជាង ៤០ឆ្នាំ។ នេះបើយោងតាមវេបសាយ BBC។

អ្នកអភិរក្សសត្វព្រៃមួយរូបបានផ្តិតវីដេអូនៃឆ្លាមយក្សមួយក្បាលនេះ កំពុងហែលចុះឡើងស្ថិតក្នុងតំបន់ប្រជុំកោះ Cabrera។

ការទទួលស្គាល់ការប្រទះឃើញចុងក្រោយបំផុតនៃឆ្លាមប្រភេទនេះស្ថិតជិតកោះ Balearic អេស្ប៉ាញ ត្រូវបានឃើញដោយអ្នកនេសាទត្រីមួយរូបក្នុងឆ្នាំ ១៩៧៦។

ឆ្លាម Great White អាចមានទម្ងន់ដល់ទៅពីរតោន ដែលធំធាត់អស់ក្នុងប្រវែង ៦ម៉ែត្រ និងអាចហែលទឹកក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕


 

adverise with khmeread