បុរសពីងពាង ដែលតោងជញ្ជាំងសង្គ្រោះក្មេងនៅប៉ារីស ហើយទទួលបានសញ្ជាតិបារាំងជាផ្លូវការ ឥឡូវចាប់ផ្តើមការងារថ្មីនៅអង្គភាពពន្លត់អគ្គីភ័យ

ជនអន្តោប្រវេសន៍មួយរូបដែលទទួលបានរហស្សនាមជា "បុរសពីងពាង" បន្ទាប់ពីគាត់ឡើងតោងជញ្ជាំងអគារដើម្បីជួយជីវិតក្មេងមួយរូបធ្លាក់សំយុងខ្លួនពីសំយាបផ្ទះ បានបង្ហាញខ្លួននៅឯកន្លែងការងារថ្មីថ្ងៃដំបូងរបស់គាត់ ជាមួយនឹងអង្គភាពន្លត់អគ្គិភ័យ Paris Fire Brigade។

ការសង្គ្រោះដ៏គួរឱ្យស្ញប់ស្ញែងរបស់លោក Mamoudou Gassama ទៅលើក្មេងរងគ្រោះកាលពីខែឧសភា មិនត្រឹមតែផ្តល់សម្រាប់គាត់នូវការក្លាយខ្លួនវីរបុសសម្រាប់អ្នកលេងអ៊ីនធឺណេតនោះឡើយ ប៉ុន្តែគាត់ក៏ទទួលបាននូវសិទ្ធិជាពលរដ្ឋបារាំង និងការងារមួយជាមួយនឹងកងពន្លត់អគ្គិភ័យរបស់ស្ថាប័នរដ្ឋរបស់បារាំងផងដែរ។

បុរសវ័យ ២២ឆ្នាំជាជនចំណាកស្រុកជនជាតិម៉ាលីរូបនេះ បានចាប់ផ្តើមការងារថ្មីរបស់គាត់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមវេបសាយ CNN។

គាត់គឺជាសមាជិកម្នាក់នៃក្រុមសង្គ្រោះជ្រើសរើសថ្មី ២៤រូប។ នេះបើយោងតាមតាមផេកបណ្តាញសង្គម Paris Fire Brigade បានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍៕


 

adverise with khmeread