adverise with khmeread 0

Emma Watson និយាយ​ត្រង់ៗ​ថា​នាង​បាន​ចុះឈ្មោះ​ចូលរួម​វេ​ប​សាយ​សិច​

នាង​ត្រូវបានគេទទួលស្គាល់​ថា​ជា​តារា​សម្តែង​ស្រី​ម្នាក់​ដែលមាន​ភាព​ស្អាតស្អំ ចាប់តាំងពី​នាង​ហក់​ចូលទៅ​កាន់​ភាពល្បីល្បាញ​ខ្លាំង​ក្នុងនាម​ជា​តួឯក​ស្រី Hermione Granger ក្នុង​រឿង Harry Potter ។​

​ទោះយ៉ាងណា គំនិត​ទាំងអស់នោះ​ហាក់​នឹង​បាន​ត្រៀម​ផ្លាស់ប្តូ​រហើយ បន្ទាប់ពី Emma Watson បានបញ្ជាក់​ថា​នាង​បាន​បង់ប្រាក់​សម្រាប់​ចុះឈ្មោះ​ក្នុង​បណ្តា​វេ​ប​សាយ​ស្វែងរក​ភាពត្រេកត្រអាល​ផ្លូវភេទ​ចេញពី​មាត់​នាង​ផ្ទាល់​តែង​ម្តង​។​

​តារា​សម្តែង​វ័យ ២៥ ឆ្នាំ​រូបនេះ បាន​ទទួលស្គាល់ថា​នាង​បាន​បង់ប្រាក់​ដើម្បី​ចូលរួម​ជាមួយ​គេហទំព័រ OMGYES.com ដែលជា​វេ​ប​សាយ​ស្រាវជ្រាវ​សំណុំ​វីដេអូ​សិច ដោយ​នាងនិយាយថា​វេ​ប​នោះ​គឺមាន​គោលបំណង​អប់រំ​ប្រជាជន​ពីរ​របៀប​អនុវត្ត​រឿង​លើ​គ្រែ​ឱ្យបាន​ល្អប្រសើរ​ប៉ុណ្ណោះ​។​

Emma បានស្នើ​សុំ​លិខិតអនុញ្ញាត​ការចុះឈ្មោះ​ចូល​សិក្សា​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​នាង​បាន​ពិភាក្សា​ជាមួយ​អ្នកតំណាង​ម្នាក់​គឺ​លោកស្រី Gloria Steinem នៅក្នុង​បទសម្ភាសន៍​មួយ​ក្នុងទីក្រុង​ឡុង​ដ៍​។​

​ក្នុងអំឡុង​ពេលដែល​នាង​បានផ្តល់​បទសម្ភាសន៍​លើ​វេទិកា​នៃ​មជ្ឈមណ្ឌល​ Emmanuel នាង Emma បាន​ទទួលស្គាល់ថា វេ​ប​សាយ​ដែល​នាង​ស្គាល់​នោះ​ត្រូវបាន​ណែនាំ​ដោយ​មិត្តភក្តិរបស់​នាង​ម្នាក់ ដោយ​វា​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន ៤០​ផោន សម្រាប់ធ្វើ​ការចុះឈ្មោះ​។​

​តារា​សម្តែង​ស្រី​ដែលមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្តែង​លោក Roberto Aguire រូបនេះបាន​និយាយថា "​ខ្ញុំ​ប្រាថ្នា​ឱ្យ​ខ្លួន​ខ្ញុំ​មាន​ពេលវេលា​យូរ​នៅលើ​វេ​ប​សាយ​នោះ​។ សូម​ឆែ​មើលចុះ​មិន​ខកបំណង​ទេ​។ វា​ជាត​ម្លៃ​ដ៏​ខ្ពស់​មួយ​សម្រាប់ធ្វើ​ការចុះឈ្មោះ ប៉ុន្តែ​វេ​ប​ហ្នឹង​សម​នឹង​តម្លៃ​របស់​វា​ណាស់​"៕

adverise with khmeread

មតិយោបល់