ធ្វើយ៉ាងម៉េចកុំឱ្យស្បែកយារ ក្រោយសម្រាលកូនរួច?

ជាធម្មតាទេ ក្រោយសម្រាលកូនរួច ស្បែករបស់ស្ត្រីភាគច្រើនតែងយារធ្លាក់មិនតឹងណែនដូចពីមុនទេ។ ស្បែកយារភាគច្រើនកើតនៅម្តុំពោះ ឬ មិនអ៊ីចឹងចេញស្នាមសង្វាធំៗ ដែលធ្វើឱ្យស្ត្រីមានអារម្មណ៍មិនល្អឡើយ។ តែទោះយ៉ាងណា គេនៅតែមានវិធីទប់ស្កាត់កុំឱ្យស្បែកយារធ្លាក់បាន ដោយគ្រាន់តែអនុវត្តតាមចំណុចដូចបានរៀបរាប់ខាងក្រោម។ 

១. សម្រកទម្ងន់សន្សឹមៗដើម្បីឱ្យភាពតឹងណែនរបស់ស្បែកវិលត្រឡប់មកតាមសម្រួល។ 
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ឬ ហាត់យ៉ូហ្គាស្រាលៗ ឬ រត់ត្រឹកៗ ហែលទឹក រាំ ឬ ជិះកង់។ 
៣. ម៉ាស្សាស្បែកពោះដោយប្រើប្រេងដូងឬប្រេងអូលីវជាប្រចាំ។ 
៤. លាបជាតិអន្ធិលៗរបស់ប្រទាលកន្ទុយក្រពើនៅលើក្បាលពោះ រួចទុកចោល ២០ នាទីសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃ។
៥. បំបៅដោះកូន ជាវិធីល្អដើម្បីសម្រកទម្ងន់ និង បន្តឹងស្បែក។ 
៦. ប្រើផលិតផលកូឡាជែនម្តងក្នុងមួយសប្តាហ៍ដើម្បីដុសខាត់ស្បែកឱ្យតឹងណែន។ 
៧. ទទួលទានជាតិប្រូតេអ៊ីនឱ្យបានច្រើន ដូចជា ភ្លៅមាន់ ស៊ុត ត្រី ទឹកសណ្តែកសៀង តៅហ៊ូ។ 
៨. ផឹកទឹកឱ្យបានច្រើន៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត