adverise with khmeread 1

​ឪពុក Neymar៖ កូនប្រុស​ខ្ញុំ​រីករាយ​នៅ Barça

​លោក Neymar Sr បាន​ប្រាប់​កាសែត​កាតា​ឡាន Ara ថា ប្រិយមិត្ត​មិនបាច់​រំពឹង​ទទួលបាន​ដំណឹង​ពី​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ការបន្ត​កុងត្រា​របស់​កូន​គាត់​នៅ​ខែឧសភា​ឬ​ខែមិថុនា​នោះទេ ខណៈដែល​គាត់​ទទូចថា កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ "​កំពុង​រីករាយ​នៅ Barça"​។​

​គាត់​បាន​និយាយថា "Neymar នៅសល់​រយៈពេល​ពីរ​ឆ្នាំ​ទៀត​នៅក្នុង​កិច្ចសន្យា​របស់គាត់ ដែល​អាចធ្វើ​ក្រុម​អ្នកគាំទ្រ​ដេកលក់​ស្រួល​។ យើង​មិនទាន់​ចាប់ផ្តើម​ការពិភាក្សា​នៅឡើយ ព្រោះ​យើង​បាន​ជាប់រវល់​ចៀសវាង​ការចោទប្រកាន់​ពី​គ្រប់​ទិសដៅ​។ យើង​មាន​ភាពស្ងប់ស្ងាត់​ជាមួយ Barça ហើយ​ខ្ញុំ​គិតថា​រឿងនេះ​ដដែល​នឹង​អនុវត្ត​ទៅលើ​រឿង​ផ្សេងទៀត​ដូចគ្នា​។ យើង​នឹង​រង់ចាំ​រហូតដល់​ខែឧសភា​ឬ​ខែមិថុនា នៅពេលដែល​យើង​នឹងមាន​ពេលវេលា​ដើម្បី​ពិភាក្សា​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់