យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា យោធាចិនបានផលិតកាំភ្លើង AK-47 ឡាស៊ែរ ដែលអាចធ្វើឱ្យឈឺចាប់ពិបាកទ្រាំបំផុត។ នេះបើយោងតាមកាសែត Dailymail ចេញផ្សាយកាលពីថ្ងៃទី ២ កក្កដា។
អាវុធនេះអាចបាញ់ដល់គោលដៅនៅចម្ងាយ ៨០០ ម៉ែត្រដោយប្រើថាមពលកម្តៅមិនអាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែបង្កឱ្យរលាកឆេះស្បែកមនុស្ស។
កាំភ្លើងនេះខ្លាំងគ្រប់គ្រាន់ដើម្បីទម្លុះបង្អួច និងដុតសម្លៀកបំពាក់ក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រមិនបញ្ចេញឈ្មោះម្នាក់ដោយសារតែភាពរសើបនៃគម្រោងនេះ។
ប្រភពបាននិយាយថាកាំភ្លើងនេះត្រៀមរួចជាស្រេចដើម្បីផលិតជាទ្រង់ទ្រាយធំហើយនឹងត្រូវចែកចាយទៅក្រុមប៉ូលិសប្រឆាំងភេរវកម្មមុនគេ ប៉ុន្តែមិនបានបញ្ជាប់កាលបរិច្ឆេទចែកចាយនោះទេ។
តាមប្រភពដដែល អាវុធនេះអាចនឹងមានតម្លៃ ១៥.០០០ ដុល្លារក្នុងមួយដើម ហើយរ៉ាប់រងផលិតដោយក្រុមហ៊ុន ZKZM Laser។ នេះបើយោងតាមកាសែត South Chian Morning Post៕
