adverise with khmeread 5 smart investment

សង្គ្រោះអនាគតរបស់អ្នកជាមួយនឹងការសម្រេចចិត្តវិនិយោគដ៏ឆ្លាតវៃទាំង ៥ នេះ

មិនថាអ្នកកំពុងសន្សំលុយសម្រាប់ចូលនិវត្តន៍ ឬគ្រាន់តែដើម្បីឲ្យមានសុវត្ថិភាពក្នុងចិត្តនោះទេ បើមានការវិនិយោគជាក់លាក់មួយចំនួនគឺប្រសើរជាងយកប្រាក់ទុកចោលឥតប្រយោជន៍។ ជាការពិត ការវិនិយោគលុយខុសគឺអាចធ្វើឲ្យអន្តរាយដល់កញ្ចប់ថវិការបស់អ្នក និងអ្វីៗដែលអ្នកខិតខំរកបានយ៉ាងលំបាក។ ដោយសារតែហេតុនេះ វាសំខាន់ណាស់ដែលអ្នកត្រូវស្វែងរកព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយនៅពេលធ្វើការសម្រេចចិត្តខាងហរិញ្ញវត្ថុនៅក្នុងប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ។ តោះនាំគ្នាក្រឡេកមើលការវិនិយោគដ៏ឆ្លាតវៃបំផុតទាំង ៥ ដែលអ្នកអាចធ្វើបានដូចខាងក្រោម។ 

១- មាស និងប្រាក់
នៅពេលដែលអ្នកសំឡឹងទៅមើលប្រវត្តិសាស្ត្រ និងគិតអំពីការឡើងចុះ និងលំហូរនៃសេដ្ឋកិច្ចពិភពលោក តើរឿងមួយដែលមិនចេះបរាជ័យសោះគឺអ្វី? ចម្លើយត្រឹមត្រូវគឺ មាស។
កាលពីជាង ៥.០០០ ឆ្នាំមុន មាសត្រូវបានប្រើប្រាស់ដោយមនុស្ស ហើយតម្លៃរបស់វាក៏បានកើនឡើងជាលំដាប់។

ហើយយោងតាមស្ថាប័នហិរញ្ញវត្ថុគួរឲ្យជឿជាក់ជាច្រើនបានឲ្យដឹងថា បច្ចុប្បន្នមានមាសគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ៗនៅលើពិភពលោកត្រឹមតែ ១/៣ នៃមួយអោនស៍ប៉ុណ្ណោះ។
ទោះយ៉ាងណា មនុស្សបានកើតលឿនជាងមាស ដែលត្រូវបានគេរុករក ឬទាញចេញពីដីឥតស្រាកស្រាន្ត។ 

នេះមានន័យថា មាសនឹងកាន់តែខ្សត់ទៅៗ ហើយតម្លៃរបស់វានឹងកាន់តែកើនឡើងក្នុងពេលអនាគត។ មាសគឺជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតក្នុងពិភពលោក ហើយនឹងតែងតែសុវត្ថិភាពជាដរាប។ 

ខណៈដែលមាសគឺជាឱកាសវិនិយោគល្អបំផុតមិនអាចប្រកែកបាននោះ ប្រាក់ក៏នៅតែជាជម្រើសវិនិយោគដ៏មានសុវត្ថិភាពហើយក៏ផ្តល់ផលចំណេញច្រើនដែរ។ វាក៏ជារឿងពិតផងដែរ ដែលថាប្រាក់លើផែនដីសព្វថ្ងៃមានតិចជាងមាស។ ជាមួយនឹងតម្លៃសព្វថ្ងៃទាបជាងមាស ដូច្នេះប្រាក់គឺជារបស់ដែលមានភាពងាយស្រួលបំផុតសម្រាប់ការវិនិយោគ និងមានសុវត្ថិភាពហិរញ្ញវត្ថុបំផុតក្នុងពេលអនគត។ 

២- គ្រឿង​អលង្ការ​
ទីបំផុត គេគួរពិចារណាអំពីគ្រឿង​អលង្ការវិញម្តង។ គ្រឿងអលង្ការគឺជាវិស័យវិនិយោគមួយខុសប្លែកពីគេ ព្រោះវាតម្រូវឲ្យអ្នកចេះពិនិត្យមើលវាដូចត្បូងផងដែរ។ ក្រៅពីទម្ងន់របស់មាសប្រាក់ និងពេជ្រនៃគ្រឿងអលង្ការ អ្នកក៏ត្រូវដឹងអំពីរឿងជាច្រើនទៀតដូចជា ការកាត់ ភាពភ្លឺថ្លា គុណភាព និងអាយុផងដែរ។ 

ទោះយ៉ាងណា ប្រសិនបើអ្នកចេះមើលនិងវាយតម្លៃឱកាសទីផ្សារមុនពេលទិញ អ្នកអាចនឹងរកចំណេញមកវិញបានច្រើនណាស់ពេលលក់ទៅវិញ។ 

យោងតាមក្រុមហ៊ុន Noam Flint of Naturally Colored ជារោងចក្រផលិតពេជ្របានឲ្យដឹងថា "គ្រឿង​អលង្ការ​ដ៏ល្អវិចិត្រកម្រនឹងធ្លាក់ថ្លៃណាស់ ហើយអាចធ្វើជាការវិនិយោគខាងហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ពួកអ្នកវិនិយោគ ដែលចាប់អារម្មណ៍ចង់រក្សាទុករបស់ដែលអាចរក្សាទុកបានច្រើនឆ្នាំ ឬច្រើនទសវត្សរ៍"។ 

៣- អចនលទ្រព្យ
ខណៈវិបត្តិផ្ទះសម្បែងនាពេលថ្មីៗនេះអាចនឹងបំភ័យពួកអ្នកវិនិយោគថ្មីថ្មោងឲ្យរត់ចេញអស់នោះ អ្នកជំនាញខាងហិរញ្ញវត្ថុដែលមានបទពិសោធន៍ដឹងច្បាស់ថា អចលនទ្រព្យនឹងតែងតែកើនតម្លៃជានិច្ចទោះក្នុងរយៈពេល ១០ឆ្នាំខាងមុខក៏ដោយ។ ត្រូវគិតអំពីរឿងនេះ ព្រោះចំនួនអចលនទ្រព្យគឺមានដែនកំណត់របស់វា ហើយមនុស្សចេះតែកើនឡើងយ៉ាងឆាប់រហ័ស។

គ្រាន់តែសំឡឹងមើលគោលការណ៍តម្រូវការ និងការផ្គត់ផ្គង់វានឹងបង្ហាញអ្នកនូវទិសដៅមួយណាដែលទីផ្សារនឹងឆ្ពោះទៅរកក្នុងអំឡុងរយៈពេលជាក់លាក់ណាមួយខាងមុខបាត់ទៅហើយ។ ពីអត្ថប្រយោជន៍ពន្ធរហូតដល់លំហូរសាច់ប្រាក់ប្រចាំខែដ៏មានស្ថេរភាព អត្ថប្រយោជន៍ពីការវិនយោគអចលនទ្រព្យគឺពិតជាមានចំនួនច្រើនសម្បើមណាស់។ 

៤- ការកែលម្អផ្ទះឲ្យប្រសើរឡើង
ផ្ទះរបស់អ្នកគឺជាទ្រព្យសម្បត្តិហិរញ្ញវត្ថុដ៏ធំបំផុតរបស់អ្នក ហើយអ្នកត្រូវតែយកចិត្តទុកដាក់ពីវាឲ្យបានខ្លាំងបំផុត។ ខណៈដែលតម្លៃពិតរបស់អចនលទ្រព្យឡើងតម្លៃតាមពេលវេលានោះ រចនាសម្ព័ន្ធរូបវ័ន្តនឹងថយចុះតម្លៃតាមបែបធម្មជាតិប្រសិនបើអ្នកមិនយកចិត្តទុកដាក់ថែរក្សាវាឲ្យល្អទេនោះ។

ការកែលម្អផ្ទះឲ្យប្រសើរឡើងនឹងធ្វើឲ្យតម្លៃផ្ទះកើនឡើង នៅពេលដែលអ្នកដាក់វាលក់លើទីផ្សារ ទោះបីវាទាមទារឲ្យអ្នកចំណាយប្រាក់បន្ថែមដើម្បីកែលម្អក៏ដោយ។ គម្រោងកែលម្អផ្ទះដែលនាំឲ្យផ្ទះមានតម្លៃខ្ពស់បំផុតមួយចំនួនរួមមានការជំនួសទ្វារមុខ (កើនតម្លៃ ១១៣%) ការបន្ថែមជាន់នៃអគារ (កើនតម្លៃ ៨៧%) និង ការកែកុនម៉ូតផ្ទះបាយបន្តិចបន្តួច (កើនតម្លៃ ៨២,៧%)។  

៥- ត្បូង
ការវិនិយោគលើត្បូងដែលមានតម្លៃគឺតម្រូវឲ្យមានកម្រិតឯកទេសជាក់លាក់មួយ ប៉ុន្តែវាអាចជាឱកាសវិនិយោគដ៏គួរឲ្យរីករាយ និងដ៏មានប្រយោជន៍ ប្រសិនបើអ្នកចាប់អារម្មណ៍។
ជាច្រើនឆ្នាំមកនេះ ត្បូងដូចជា ត្បូងទទឹម ត្បូងកណ្ឌៀងខៀវ ត្បូងមរកត ត្បូងនិលពណ៌ខ្មៅ និងត្បូងពេជ្រពណ៌លឿងបានឡើងថ្លៃរហូត ហើយបានធ្វើឲ្យពួកអ្នកវិនិយោគដ៏ប៉ិនប្រសព្វទទួលបានផលចំណេញយ៉ាងក្រាស់ក្រែល។

តើអ្នកគិតដូចម្តេចដែរចំពោះការវិនិយោគទាំងនេះ? តើឱកាសវិនិយោគទាំង ៥ខាងលើនេះស្តាប់ទៅដូចជាស៊ីគ្នានឹងកញ្ចប់ថវិកាសម្រាប់វិនិយោគរបស់អ្នកដែរឬទេ? ខណៈគេមិនអាចព្យាករណ៍ពីប្រាក់ចំណេញពិតប្រាកដបាន ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញយើងថា ការវិនិយោគខាងលើនេះគឺជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតដែលអ្នកអាចធ្វើបាន។
សូមវិនិយោគវាដោយរីករាយ! 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់