adverise with khmeread 1

Zidane៖ មិន​ថា​មានរឿង​អ្វី​កើតឡើង​រដូវ​កាល​របស់​យើង​មិន​ចប់​នៅ​ថ្ងៃស្អែក​ឡើយ​

​លោក Zinedine Zidane បាន​ចេញមក​ថ្លែង​នៅក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ​មុន​ការប្រកួត​ថ្ងៃនេះ​ចូលមក​ដល់ ដោយ​គាត់​បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ថា "​ខ្ញុំ​ចង់​ឲ្យ​ប្រិយមិត្ត​គាំទ្រ​ឲ្យ​ពេញទំហឹង​ដូច​កីឡាករ​ដែរ និង​ស្ថិតនៅ​ពីក្រោយ​ក្រុម​ដូច​សព្វដង​។ មានតែ​ប៉ុន​ហ្នឹង​! វា​ជាការ​ប្រកួត​ជាមួយ​ក្រុម​ជិតខាង ហើយ​វា​ពិតជា​ពិសេស​ណាស់​"​។​

​ប៉ុន្តែ​ប្រសិនបើ Real Madrid ចាញ់​ការប្រកួត​ក្នុងថ្ងៃនេះ តើ​ពួកគេ​នឹង​បាត់បង់​ឱកាស​លើក​ពាន La Liga? លោក Zidane ឆ្លើយថា "​និយាយ​តាម​ត្រង់ គឺ​ទេ​! មិន​ថា​មានរឿង​អ្វី​កើតឡើង យើង​នឹង​ជាន់​ល្បឿន​កប់ៗ​រហូតដល់​ចប់​រដូវ​កាល​។ វា​នៅមាន​ពិន្ទុ​ដើម្បី​ដណ្តើម​នៅឡើយ​។ ខ្ញុំ​កំពុងតែ​និយាយ​ត្រង់​ជាមួយ​អ្នក​នៅទីនេះ​! មិន​ថា​មានរឿង​អ្វី​កើតឡើង​ឡើយ​គឺ Real នឹងមិន​អស់សង្ឃឹម​ឡើយ​"​។​

"​បាត់បង់​ពិន្ទុ​គ្រាន់តែ​ធ្វើ​ឲ្យ​រឿង​កាន់តែ​ពិបាក​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នៅមាន​ការប្រកួត​ខាងមុខ​ទៀត យើង​នៅមាន Champions League ដើម្បី​រក្សា​ពួកយើង​ឲ្យ​ធ្វើ​ការផ្តោត​សំខាន់ ហើយ​រដូវ​កាល​របស់​ពួកយើង​មិន​ចប់​នៅ​ថ្ងៃស្អែក​ឡើយ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់