សុនខមួយក្បាលនេះក្លាយជាវីរបុរស បន្ទាប់ពីប្រថុយជីវិតការពារម្ចាស់វាពីពស់ចឹក

Todd ដែលជាឆ្កែពូជរោមមាសត្រូវបានគេដាក់ឈ្មោះជាវីរបុរសមួយក្បាល សម្រាប់ការប្រថុយជីវិតរបស់វាក្នុងផ្លូវដ៏គ្រោះថ្នាក់ដើម្បីការពារម្ចាស់វា និងត្រូវបានចឹកដោយពស់កន្ទុយកណ្តឹងនៅក្នុងហេតុការណ៍មួយនេះ។ នេះបើយោងតាមវេបសាយ BBC។

នាង Paula Godwin បាន​បង្ហោះរឿងរ៉ាវដ៏គួរឱ្យស្ញប់ស្ញែងរបស់សុនខនាងទៅកាន់បណ្តាញសង្គម Facebook រួមជាមួយនឹងរូបភាពនៃមុខហើមមួយចំហៀងរបស់ Todd ដែលមកជាមួយនឹងការបរិយាយពីហេតុការណ៍ដែលបានកើតឡើង។

រូបភាពរបស់ Todd ត្រូវបានចែកចាយយ៉ាងសម្បើមនៅលើប្រព័ន្ធអនឡាញ ខណៈដែលផេកបណ្តាញសង្គម Twitter ដ៏ល្បីល្បាញ WeRateDogs បានហៅសុនខមួយក្បាលនេះជា "វីរបុរសពិប្រាកដមួយក្បាល"៕

adverise with khmeread