150416 sleep9 1038x576

របៀប​ធ្វើឱ្យ​គេង​លក់​ប្រើពេល​តែ ៦០ វិនាទី​!

    ​ជាការ​ពិត មនុស្ស​មួយចំនួន​មានការ​លំបាក​ក្នុងការ​គេង​ឱ្យ​ឆាប់​លក់ ទោះបី​ពួកគេ​ខំប្រឹង​ធ្វើតាម​វិធី​មួយចំនួន​ដូចជា ផឹក​ទឹកដោះគោ​ក្តៅ ងូតទឹក​ក្តៅ អាន​សៀវភៅ ។​ល​។ នៅពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ វា​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ទៅលើ​អារម្មណ៍ ឥរិយាបថ​ត និង​ជាពិសេស​សុខភាព​របស់​អ្នក​តែម្តង​។

​    ​បញ្ហា​គេង​មិន​លក់​កើតឡើង​ដោយសារ​ស្ត្រេ​ស៍ និង​កត្តា​ខាងក្រៅ​ផ្សេងទៀត​។ នៅពេល​អ្នក​គេង រយៈពេល​គេង​យូរ​ប៉ុនណា​គឺ​មិន​សំខាន់​ទេ តែ​អ្វីដែល​សំខាន់​គឺ​គុណភាព​នៃ​ការ​គេង​របស់​អ្នក​។ និយាយ​ឱ្យ​ស្រួល​ស្តាប់​គឺថា​អ្នក​គេង​ស្រួល​កម្រិតណា​។

​    ​លោកស្រី Andrew Weil ស្ថាបនិក​មជ្ឈមណ្ឌល Arizona Center for Integrated Medicine ស្ថិតនៅក្នុង​សាកលវិទ្យាល័យ University of Arizona បាន​រកឃើញ​តិច​និ​ច​ធ្វើឱ្យ​ឆាប់​គេង​លក់​ដោយ​ប្រើពេល​តែ ៦០ វិនាទី​ប៉ុណ្ណោះ​។ ដំណោះស្រាយ​គឺ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ប្រើ​តិច​និ​ច​ដកដង្ហើម​មួយ​ហៅថា 4-7-8​។ តិច​និ​ចនេះ​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​រាងកាយ ជាហេតុ​ធ្វើឱ្យ​ឆាប់​គេង​លក់បាន​ស្រួល​។

​    ​វិធី​ធ្វើ​៖
​    ​- បញ្ចេញ​ខ្យល់​ដង្ហើម​តាម​មាត់​ដោយ​បញ្ចេញ​សូរ​វ៉ូៗ​
​    ​- ស្រូប​ដង្ហើម​តាម​ច្រមុះ​ឱ្យ​ស្ងាត់ ដោយ​រាប់​ឱ្យបាន ៤
​    ​- បន្ទាប់មក​ទប់​កុំ​ដកដង្ហើម ដោយ​រាប់​ឱ្យបាន ៧
​    ​- រួច​ត្រូវ​បញ្ចេញ​ដង្ហើម​តាម​មាត់ ដោយ​រាប់​ឱ្យបាន ៨   
​    ​- ធ្វើ​របៀបនេះ​ឱ្យបាន ២ ទៅ ៤ ដង​។​

​    ​អ្នក​អាច​ធ្វើតាម​វិធី​នេះ ២ ដង​ក្នុង​មួយថ្ងៃ ឱ្យបាន​រយៈពេល ៦ ទៅ ៨ សប្តាហ៍ រួច​បន្ទាប់មក អ្នកនឹង​គេង​លក់​ស្រួល​ក្នុង​រយៈពេល​តែ ៦០ វិនាទី​ប៉ុណ្ណោះ​៕

 

ប្រភព៖ NCA

អ្នកនឹងចូលចិត្ត

មតិយោបល់