បន្ទាប់ពីដាក់ជើងត្រាំឱ្យត្រីម៉ាស្សាជើង ស្ត្រីម្នាក់បានបាត់ក្រចកអស់រលីងនៅ៦ខែក្រោយ

បន្ទាប់ពីក្រចកជើងរបស់ស្ដ្រីម្នាក់ចាប់ផ្ដើមដាច់ចេញពីម្រាមជើងរបស់ខ្លួន វេជ្ជបណ្ឌិតទីបំផុតរកឃើញមូលហេតុ។

៦ ខែមុនស្ដ្រីរូបនេះបានទៅដាក់ជើងក្នុងអាងតូចមួយដែលមានត្រីឈ្មោះ Garra Rufa ដែលស៊ីកោសិកាងាប់របស់មនុស្ស នៅពេលវានៅជុំវិញជើងរបស់យើង។ ប៉ុន្ដែវាមិនដូច្នេះឡើយ រហូតទាល់តែនាងកត់សម្គាល់ឃើញក្រចកជើងរបស់នាងចាប់ផ្ដើមដាច់ចេញពីម្រាមជើងរបស់នាង។

វេជ្ជបណ្ឌិត Shari R. Lipner ជាជំនួយការសាស្ត្រាចារ្យផ្នែកសើស្បែកនៅ Weill Cornell Medicine និងជាប្រធានផ្នែកជំនាញក្រចកបាននិយាយថា "ខ្ញុំគិតថា នេះគឺជារឿងធម្មតាមួយ ដែលលើសពីអ្វីដែលយើងគិត។ យើងមិនឃើញក្រចកជើងដាច់ឡើយរហូតដល់ច្រើនខែ បន្ទាប់ពីត្រាំជើងឱ្យត្រីស៊ីកោសិកាងាប់ ដូច្នេះខ្ញុំគិតថា វាពិបាកដល់អ្នកជំងឺ និងគ្រូពេទ្យ ជាពិសេសបើពួកគេមិនបានប្រុងប្រយ័ត្នចំពោះត្រីដែលអាចធ្វើបែបនេះបាន"។

ក្រចកជើងចំនួនរបស់ស្ដ្រីនោះចាប់ផ្ដើមមើលទៅលែងធម្មតាក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីត្រាំជើងឱ្យត្រីស៊ី។

បាតុភូតនេះត្រូវបានវេជ្ជបណ្ឌិតស្គាល់ថាជា Onychomadesis ជាលទ្ធផលនៃការរងរបួស (ដោយសារត្រីស៊ី) រយៈពេលយូរ ហើយក្រចកថ្មីព្យាយាមដុះឡើងវិញ ដើម្បីកម្ចាត់ក្រចកជើងដែលងាប់ដោយសារតែរបួសនោះ៕
 

adverise with khmeread