ញាក់សាច់! បវរកញ្ញាចក្រវាលតំណាងឱ្យអេស្ប៉ាញ ជាប្រុសកែភេទ

នាង Angela Ponce អាយុ ២៦ ឆ្នាំបានផ្តួលបេក្ខនារី ២២ នាក់ផ្សេងទៀត ដោយក្លាយជាមនុស្សប្រុសប្តូរភេទដំបូងគេ ដែលឈ្នះតំណែងបវរកញ្ញាចក្រវាលអេស្ប៉ាញ។ នាងនឹងតំណាងឱ្យប្រទេសអេស្ប៉ាញនៅក្នុងកម្មវិធីបវរកញ្ញាចក្រវាលនៅចុងឆ្នាំនេះ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ នាងនឹងក្លាយជាស្ត្រីទី១ដែលកើតមកជាមនុស្សប្រុស ដើម្បីប្រកួតប្រជែងបវរកញ្ញាចក្រវាល ពោលគឺ ៦ ឆ្នាំ បន្ទាប់ពីបម្រាមលើមនុស្សប្តូរភេទត្រូវបានដកចេញ។

បវរកញ្ញាចក្រវាលអេស្ប៉ាញទើបគ្រងមកុដថ្មីថ្មោង Angela Ponce បានធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយសារក្លាយទៅជាមនុស្សប្តូរភេទទី១ដែលទទួលបានពានរង្វាន់មួយនេះនៅក្នុងប្រទេសអេស្ប៉ាញ។

Angela Ponce ដែលមានដើមកំណើតនៅទីក្រុងសេវីយ៉ា ធ្លាប់បានចូលរួមក្នុងកម្មវិធីប្រឡងបវរកញ្ញាពិភពលោកអេស្ប៉ាញកាលពីឆ្នាំ ២០១៥ រួចម្តងមកហើយ ប៉ុន្តែមិនបានឈ្នះមកុដទេ។

បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាចក្រវាលអេស្ប៉ាញ នាងបានថ្លែងអំណរគុណចំពោះអ្នកដែលបានគាំទ្រនាង និង បានបង្ហាញការប្តេជ្ញាចិត្តរបស់នាងក្នុងការលើកកម្ពស់សិទ្ធិស្មើគ្នាសម្រាប់សហគមន៍ LGBTQ + (មនុស្សភេទទី៣)៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត