adverise with khmeread Eadd7a4e 388b 4e76 9b82 678299c9bee4

ឃាត់​ចោរឆក់​កាបូប​តាមផ្លូវ​យ៉ាងសកម្ម​បាន​២​នាក់​

   ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី ថ្ងៃទី​២៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​១០៤​កែង​ព្រះស៊ីសុវត្ថិ សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​


    មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ចំនួន​០២​នាក់​ដែល​ឆក់​កាបូប  ១.​ឈ្មោះ សុខ សុ​វាត់ ហៅ​សាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​រោងចក្រ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជា​អ្នកបើក​ម៉ូតូ​ និង ២.​ឈ្មោះ ឌឹ​ម វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជួយ​លក់ដូ​រ​ម្តាយ​នៅផ្ទះ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវលំ ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ភ្នំពេញ​ជា​អ្នក​ឆក់​។ ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA C125 ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FK:9389​។​


     ចំណែក​ជនរងគ្រោះ​ចំនួន​០២​នាក់ ជា​ម្តាយ​និង​កូន​១.​ឈ្មោះ ឆាំង សុខ​ហ្គេ​ច ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៤៨៣ ផ្កូ​វ​៩R ក្រុម​២ ភូមិ​២២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ​ជា​ម្ចាស់​កាបូប​និង​២.​ឈ្មោះ ឡាយ វិសាល​បុត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត​សាលា​ន័​រ​តុ​ន ស្នាក់​នៅផ្ទះ​លេខ​១៤៨៣ ផ្កូ​វ​៩R ក្រុម​២ ភូមិ​២២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។​


     មន្ត្រី​បន្តថា ជនរងគ្រោះ​ឈ្មោះ ឡាយ វិសាល​បុត្រ បាន​ឌុប​ម្តាយ​របស់ខ្លួន​ឈ្មោះ ឆាំង សុខ​ហ្គេ​ច ចេញពី​ហូប​ការ​នៅ​កោះ​ពេជ្រ ហើយ​បានធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ពី​ត្បូង​ទៅ​ជើង ។​


   រហូតដល់​ចំនុច​ផ្លូវ​១០៤​កែង​ព្រះស៊ីសុវត្ថិ​ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​ជនសង្ស័យ​ដែល​អង្គុយ​ក្រោយ ឈ្មោះ ឌឹ​ម វិចិត្រ បាន​ឆក់យក​កាបូប​របស់​ជនរងគ្រោះ ។​


   ប៉ុន្តែ​ត្រូវបាន​កូនប្រុស​របស់​ជ​ន​រងគ្រោះ​ឈ្មោះ ឡាយ វិសាល​បុត្រ ជា​អ្នកបើក​ម៉ូតូ បាន​ប្រតាយប្រតប់​ទាញយក​កាបូប​ពី​ជនសង្ស័យ​មកវិញ បណ្តាល​ឲ្យ​ម៉ូតូ​របស់​ជនរងគ្រោះ​និង​ម៉ូតូ​របស់​ជនសង្ស័យ​ដួល ។​


  ភ្លាមនោះ​កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ដែល​ល្បាត​នៅក្បែរនោះ បាន​អន្តរា​គម​ន៏​ភ្លាមៗ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​និង​ដកហូត​ម៉ូតូ​០១​គ្រឿង​មក ។ ឯ​កាបូប​របស់​ជនរ​ង​គ្រោះ​មិនមាន​ការបាត់បង់​ទេ ហើយ​បាន​ដកហូត​កាបូប​ពី​ជនសង្ស័យ​ប្រគល់​ជូនទៅ​ឲ្យ​ជនរងគ្រោះ​វិញ​ហើយ​។​


  ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​កាបូប​និង​ទូរស័ព្ទ តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំនួន​០៥​ដង​រួចមកហើយ​។ គោលដៅ​ដែល​ពួកគេ ឧស្សា​ហ៏​ធ្វើ​សកម្មភាព​គឺ​ម្តុំ​មុខ​ផ្សារ​ទួលគោក​និង​ម្តុំ​មាត់ទន្លេ​៕​

adverise with khmeread

មតិយោបល់