បុរសម្នាក់ចំណាយពេល ២៣ ឆ្នាំជីករូងក្រោមដីផ្ទះរបស់គាត់ ដើម្បីសង់ប្រាសាទដោយខ្លួនឯង

Levon Arakelyan មានអាយុ ៤៤ ឆ្នាំក្នុងឆ្នាំ ១៩៨៥ នៅពេលប្រពន្ធរបស់គាត់សុំគាត់ឱ្យជីកដំឡូងបារាំងនៅឃ្លាំងស្ដុករណ្ដៅក្រោមផ្ទះរបស់ពួកគេនៅក្នុងភូមិ Arinj តំបន់ Kotayk ប្រទេសអាមេនី។ គាត់បានទៅជីកដំឡូងបារាំងនោះ ប៉ុន្ដែបន្ទាប់ពីជីកដំឡូងរួច គាត់មិនអាចបញ្ឈប់ការជីករណ្ដៅនោះទេ ដូច្នេះគាត់បន្តជីកវារាល់ថ្ងៃ ជីករហូតដល់ទៅ ២៣ ឆ្នាំ។

ដោយសាងសង់ឡើងដើម្បីប្រាក់ Levon បានឆ្លាក់ថ្ម ដោយប្រើដែកដាប់មួយ។ ប្រពន្ធរបស់គាត់ Tosya បច្ចុប្បន្នបានយកប្រាសាទក្រោមដីសង់ដោយខ្លួនឯងនេះធ្វើឱ្យជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយនិយាយថា គាត់ត្រូវបានជំរុញដោយអព្ភូតហេតុ និងសុបិនដែលមានសំឡេងអាថ៍កំបាំងប្រាប់គាត់ឱ្យបន្តជីកបែបនេះ។ 

Levon បានចំណាយពេល ១៨ ម៉ោង រៀងរាល់ថ្ងៃអស់ពេល ២៣ ឆ្នាំជីករណ្ដៅក្រោមដីនោះ ហើយដំបូងឡើយការងារនោះមានភាពយឺតយ៉ាវដោយដែកដាប់ពិបាកក្នុងការជីករណ្ដៅក្រោមដីនោះ ប៉ុន្ដែមិនយូរប៉ុន្មានវាក៏ស្រួលវិញ ដោយសារដល់កន្លែងដីទន់។

Levon បានធ្វើការងារនេះរហូតដល់ថ្ងៃគាត់ស្លាប់ក្នុងឆ្នាំ ២០០៨ នៅអាយុ ៦៧ ឆ្នាំ។ គាត់មានបញ្ហាបេះដូង ប៉ុន្ដែប្រពន្ធរបស់គាត់ជឿថា រឿងនោះបណ្ដាលមកពីគាត់មិនសូវបានគេងគ្រប់គ្រាន់។

គម្រោងរបស់ Levon Arakelyan បច្ចុប្បន្នក្លាយជាកន្លែងដ៏ធំមួយទាក់ទាញភ្ញៀវទេសចរក្នុងភូមិ Arinj នោះ។ នៅជាន់លើផ្ទះរបស់គាត់ គឺបានដាក់តាំងពិព័រណ៍ស្នាដៃរបស់ប្ដីគាត់រួមមានទាំងស្បែកជើង ញញួរ និងដែកដាប់ គាត់ប្រើដើម្បីចុះទម្លុះរណ្ដៅក្រោមផ្ទះរបស់គាត់៕


 

adverise with khmeread