ភ្ញាក់ផ្អើលពេញទីក្រុងមួយនៅកាណាដា ពេលលាមកធ្លាក់លើមេឃបាចសាចលើតំបន់ ១៧ កន្លែង ចំក្បាលមនុស្សផង ចំរថយន្តផង

លាមកមនុស្សបានធ្លាក់យ៉ាងអាថ៍កំបាំងពីលើមេឃប្រទេសកាណាដា ធ្វើឱ្យមនុស្ស រថយន្ត និងដីជាច្រើនកន្លែងគ្របដណ្ដប់ទៅដោយលាមកទាំងអស់។

បាតុភូតដ៏ចម្លែកនេះ គឺត្រូវបានគេរាយការណ៍ថាកើតឡើងនៅក្នុងទីក្រុង Kelowna ខេត្ត British Columbia នៅពេលស្ដ្រីជាម្ដាយម្នាក់ និងកូនរបស់គាត់និយាយថា ពួកគេគ្របដណ្ដប់ទៅដោយលាមករាវៗធ្លាក់ពីលើមេឃ។

អ្នកអាចស្ដាប់មើលទៅដូចជារឿងចម្លែក ប៉ុន្ដែវាកើតឡើងនៅ ១៧ កន្លែងផ្សេងគ្នា ចាប់តាំងពីលាមករាវៗនេះបង្ហាញខ្លួនដំបូងកាលពីថ្ងៃទី ៩ ឧសភាមកម្ល៉េះ។ នេះបើយោងតាមវេបសាយ IFL Science។

បីថ្ងៃបន្ទាប់ពី Susan Allan និងកូនរបស់នាង Travis ត្រូវបានលាមកធ្លាក់ពីលើ បុរសម្នាក់នៅក្នុងទីក្រុងដដែលបានទៅរករថយន្តរបស់គាត់ក៏ឃើញលាមកគ្របដណ្ដប់ពេញរថយន្តគាត់ផងដែរ។

Linda Smith បានប្រាប់ទៅវេបសាយ CBC News ថា "វាដូចជាលាមកនរណាម្នាក់ជះនៅទីនេះ។ វាពិតជាអាក្រក់មែន"។

ទ្រឹស្ដីមួយ គឺវាអាចបណ្ដាលមកពីកន្លែងផ្ទុកលាមកនៅលើយន្តលើសចំណុះហៀរលាមកចេញមក ដែលគេស្គាល់វាថាជា "ទឹកកកខៀវ (Blue Ice)" ៕


 

adverise with khmeread