Emily Ratajkowski បានបង្ហោះរូបភាពស្ថិតក្នុងសភាពព្រលែងល្វែងលើដ៏សិចស៊ីទៅក្នុងបណ្តាញសង្គម Instagram របស់នាង រួមនឹងការចំអន់លេងពីសំណាក់បណ្តាប្រិយមិត្តជាមួយនឹងរូបថតដ៏ស្រើបស្រាលនៃតារាម៉ូដែលរូបនេះផងដែរ។
តារាម៉ូដែលវ័យ ២៤ ឆ្នាំដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើការព្រលែងខ្លួនទទេស្អាតស្ទើរទាំងស្រុងក្នុងការសម្តែងបទ Blurred Lines រូបនេះ បានបង្ហាញរូបថតមួយសន្លឹកដែលគ្មានពាក់អ្វីក្រៅតែពីអាវសរសៃអំបោះស្តើងពណ៌សជាមួយនឹងខ្សែកពណ៌មាសរបស់នាង មុនពេលបែរមុខរកទៅកាមេរ៉ាថតផ្លូវការ។
រូបភាពដែលត្រូវបានផ្តិតយកផ្សេងទៀតរបស់នាង Emily ត្រូវបានគេចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ដូចដែលលោកអ្នកបានឃើញនៅខាងក្រោមនេះស្រាប់ ដោយនាងបានឈរក្នុងស្ថានភាពអាក្រាតកាយជាមួយដងខ្លួនដ៏គួរឱ្យក្នាញ់ ប៉ុន្តែនាងក៏មិនធ្វែសប្រហែសក្នុងការបិទបាំងចំណុចពិសេសរបស់នាងផងដែរ៕
