រមាសសម្បុរសសល់២ក្បាលគត់លើពិភពលោក ឥឡូវអ្នកវិទ្យាសាស្ត្របង្កើតអំប្រ៊ីយ៉ុង ដោយសង្ឃឹមបង្កាត់ពូជរមាសនេះឱ្យបន្តរស់លើផែនដី

ប៉ុន្មានខែបន្ទាប់ពីការស្លាប់របស់រមាសឈ្មោះ Sudan ដែលជារមាសឈ្មោលសម្បុរសភាគខាងជើងចុងក្រោយរបស់ពិភពលោក ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយកាលពីថ្ងៃពុធទី៤កក្កដាថា ពួកគេបានបង្កើតអំប្រ៊ីយ៉ុង ដែលមាន DNA របស់ Sudan ដោយសង្ឃឹមថានឹងជួយសង្គ្រោះពូជរមាសនេះពីការផុតពូជ។

ដោយនៅសល់រមាសសម្បុរសភាគខាងជើង (NWR) ២ ក្បាល ដែលជារមាសញីអាចបង្កាត់ពូជបានចុងក្រោយ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថាបច្ចេកទេសដ៏សំខាន់របស់ពួកគេនឹងនាំឱ្យមានការបង្កើតឡើងវិញនូវចំនួនរមាសនេះ។

លោក Thomas Hildebrandt ប្រធានផ្នែកគ្រប់គ្រងការបន្តពូជនៅវិទ្យាស្ថាន Leibniz សម្រាប់ការអភិរក្សសត្វព្រៃនិងសួនសត្វនៅទីក្រុងបែរឡាំង បានប្រាប់អ្នកសារព័ត៌មានអំពីការងារនេះថា "គោលដៅរបស់យើងគឺចង់ឱ្យកូនរមាសសម្បុរសទី១ ក្នុងរយៈពេល ៣ ឆ្នាំ។ ដោយគិតពីការផើមរយៈពេល ១៦ខែ យើងមានពេលច្រើនជាងមួយឆ្នាំដើម្បីទទួលបានជោគជ័យ"។ 

លោក Hildebrandt និយាយថា ឥឡូវនេះដោយបង្កកអំប្រ៊ីយ៉ុងទុករួចរាល់ហើយនោះ គឺ "មានឱកាសខ្ពស់ណាស់ក្នុងការធ្វើឱ្យរមាសផើម នៅពេលណាដែលគេបញ្ចូលអំប្រ៊ីយ៉ុងនោះទៅក្នុងរមាសញី"។

បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងប្រើបច្ចេកទេសនេះដើម្បីប្រមូលស៊ុតពីរមាសញីទាំង២ក្បាលចុងក្រោយគឺ ឈ្មោះ Najin និង Fatu ដែលជាកូននិងចៅរបស់រមាសឈ្មោះ Sudan។ ពួកវាសព្វថ្ងៃកំពុងរស់នៅក្នុងឧទ្យានជាតិកេនយ៉ា៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត