ឡានក្រុងអត់មនុស្សបើក អត់ចង្កូតកាច់ អត់ហ្វ្រាំងជាន់ ផលិតបាន ១០០ គ្រឿង ជិតដាក់ឱ្យដំណើរការនៅចិនហើយ

ក្រុមហ៊ុនអ៊ីនធឺណេតយក្សរបស់ចិន Baidu បានប្រកាសកាលពីថ្ងៃពុធទី ៤ កក្កដាថា ខ្លួនបានចាប់ផ្តើមផលិតទ្រង់ទ្រាយធំនូវរថយន្ដក្រុងខ្នាតតូចស្វ័យប្រវត្តិដំបូងគេរបស់ប្រទេសនេះ ខណៈក្រុមហ៊ុននេះកំពុងត្រៀមដាក់ពង្រាយវានៅតាមកន្លែងទេសចរណ៍និងអាកាសយានដ្ឋាន។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Robin Li  បានមើលដោយផ្ទាល់នូវការបញ្ចោញរថយន្តក្រុងទី ១០០ ចេញពីរោងចក្រនៅក្នុងទីក្រុង Xiamen ភាគអាគ្នេយ៍ប្រទេសចិន។

លោក Robin Li  បាននិយាយថា "ឆ្នាំ ២០១៨ គឺជាឆ្នាំដំបូងនៃការធ្វើពាណិជ្ជកម្មសម្រាប់ការបើកបរដោយស្វ័យប្រវត្តិ។ ចាប់ផ្តើមចេញពីការផលិតទ្រង់ទ្រាយធំរបស់រថយន្តក្រុង Apolong យើងពិតជាអាចឃើញថា ការបើកបរស្វ័យប្រវត្តិកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយនាំឧស្សាហកម្មនេះពីលេខសូន្យទៅលេខមួយ"។

រថយន្តក្រុង Apolong ១៤ កៅអី ដែលមានទំហំ១ភាគ៣នៃឡានក្រុងធម្មតា គឺមិនមានចង្កូត កៅអីអ្នកបើកបរ ឬ ឈ្នាន់ហ្វ្រាំងនោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត