adverise with khmeread 0

ចុច​ចំណុច​នេះ​១​នាទី​ហើយ​ចាំមើល​ថា​តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក​...​ពិតជា​មិនគួរ​ឱ្យ​ជឿ​!

    ​ប្រព័ន្ធ​ម៉ាស្សា​ដោយ​ប្រើ​ម្រាមដៃ​ចុច​ពីលើ ហៅថា Reflexology និង Acupressure គឺជា​វិធី​ដ៏​អស្ចារ្យ​ដើម្បី​បំបាត់​ការឈឺចាប់​ចម្រុះ​មុខ និង រោគសញ្ញា​ជំងឺ​នានា​បាន​យ៉ាង​ឆាប់រហ័ស​។

​    ​របៀប​ម៉ាស្សា​បែប Acupressure គឺ​គេ​ប្រើ​ម្រាមដៃ​ចុច​ក្នុង​កម្រិត​មធ្យម រីឯ​របៀប​ម៉ាស្សា​បែប Reflexology គឺ​គេ​ប្រើ​ម្រាមដៃ​ចុច​សង្កត់​ខ្លាំងៗ​ជាពិសេស​នៅ​តំបន់​ដៃ និង​ជើង​ដើម្បី​សម្រួល​ដល់​លំហូ​ថាមពល បំបាត់​ការឈឺចាប់ និង​ជួយ​ដល់​សុខភាព​ជារួម​។  

​    ​ដៃជើង​របស់​យើង​មាន​តំបន់​ជាច្រើន​ដែល​គេ​ហៅថា រ៉េ​ផ្លិ​ច (Reflex) ដែល​ឆ្លើយតប​ទៅនឹង​តំបន់​ជាក់លាក់​នៃ​រាងកាយ​របស់​យើង និង​សូម្បី​ប្រព័ន្ធ​សរីរាង្គ​ក្នុង​ខ្លួន​របស់​យើង​។ ជារឿយៗ តំបន់​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺចាប់ គឺ​តែងតែមាន​ការស្ទះ​នូវ​ថាមពល ដែល​រារាំង​មិនឱ្យ​មាន​សុខ​ភាពល្អ និង​កាយ​មាំមួន​។

​    ​ខាងក្រោម​នេះ​គឺជា​ការរួមបញ្ចូល​គ្នា​នៃ​វិធីសាស្ត្រ​ម៉ាស្សា​ទាំងពីរ ដែល​លោកអ្នក​អាច​យកទៅអនុវត្ត​នៅផ្ទះ​បាន​។​

​    ​១. ឈឺក្បាល និង​ប្រកាំង​
​    ​លោកអ្នក​អាច​បំបាត់​ការឈឺ​ចាប់ពី​អា​ការៈឈឺ​ក្បាល និង​ប្រកាំង​តាមរយៈ​ការ​ផ្តោ​ទៅលើ​តំបន់​គល់​ម្រាមដៃ​ចង្អុល ហើយ​យក​មេដៃ​ចុច​សង្កត់​ឱ្យ​ខ្លាំង​រយៈពេល​មួយ​នាទី​។ (​មើលរូប​ខាងក្រោម​)

​    ​២. ឈឺចាប់​ក្នុង​ប្រហោង​ឆ្អឹង និង​រន្ធ​ឆ្អឹង​
​    ​បែរ​ដៃ​ចុះក្រោម (​មើល​តាម​រូប​) ហើយ​យកដៃ​ម្ខាង​ទៀត​ច្របាច់​ចុង​ម្រាមដៃ​នីមួយៗ (​ក្រោម​ក្រចក​) ឱ្យបាន​ខ្លាំង រយៈពេល ១ ទៅ ៣ នាទី​។ បន្ទាប់មក ម៉ាស្សា​ថ្នមៗ​លើ​តំបន់​ដដែល​រយៈ ១ នាទី​ទៀត ដោយ​ធ្វើ​លើ​គ្រប់​ម្រាមដៃ​ទាំងអស់​។

​    ​៣. តឹង​ណែន និង​ឈឺ​ក្នុង​ក​
​    ​សូម​ចាប់ផ្តើម​ដោយ​ម៉ាស្សា​ចាប់ពី​ផ្នែក​ពាក់កណ្តាល​នៃ​គន្លាក់​ម្រាមដៃ​ពីលើ​រហូតដល់​ក្រោម (​សរុប​ទាំង ៣ គន្លាក់ មើល​តាម​រូប​)​។ ធ្វើបែបនេះ​លើ​គ្រប់​ម្រាមដៃ​ទាំងអស់ រយៈពេល ១ នាទី​។

​    ​៤. ឈឺក្រពះ​
​    ​ត្រូវបង្កើត​កម្តៅ​លើ​មេដៃ​តាមរយៈ​ការ​ម៉ាស្សា​ទៅលើ​វា​។ វា​នឹង​ឆ្លើយតប​ទៅនឹង​ក្រពះ​ដែល​ឈឺ និង​បំបាត់​ការឈឺចាប់​ក្នុង​រយៈពេល ១ នាទី​។ អ្នក​ក៏​អាច​យក​មេដៃ​សង្កត់​ដោយផ្ទាល់​លើ​កណ្តាល​បាតដៃ​របស់​អ្នក​ផងដែរ​។

​    ​៥. ផ្តាសាយ ឬ​ឈឺបំពង់ក​
​    ​ម៉ាស្សា​មេដៃ​ទាំងមូល និង​ធ្វើឱ្យ​វា​មាន​កម្តៅ​ឧណ្ហៗ​។ អ្នក​អាច​សង្កត់​ខ្លាំងៗ​ឱ្យបាន​យូរ​លើ​ថ្លើមដៃ​របស់​អ្នក​ផងដែរ​។ ជាងនេះទៅទៀត អ្នក​ក៏​អាច​សង្កត់​ឱ្យបាន​ខ្លាំង​ទៅលើ​ក្រចក​មេដៃ​ផងដែរ​។

​    ​៦. អស់កម្លាំង​
​    ​ច្របាច់​ដៃ​ទាំងសងខាង​ថ្នមៗ​។ បន្ទាប់មក​សង្កត់​ដោយផ្ទាល់​ទៅលើ​ម្រាមដៃ​កណ្តាល​ត្រង់ចំណុច​ដូច​បង្ហាញ​ក្នុង​រូប​។​

​    ​៧. ឈឺចាប់​ពេល​មាន​រដូវ ឬ​ឈឺពោះ​
​    ​ម៉ាស្សា​ដៃ​ទាំងមូល​ថ្នមៗ ហើយ​បន្ទាប់មក​ចុច​ឱ្យ​ខ្លាំង​លើ​ម្រាមដៃ​ចង្អុល​ត្រង់ចំណុច​ក្រោម​ក្រចក​។

​    ​ទីតាំង​មួយទៀត ដែល​អ្នក​ត្រូវ​ចុច​ពីលើ​ដោយផ្ទាល់​ដែរនោះ​គឺ​ចំណុច​នៅលើ​គែម​កូនដៃ​ក្បែរ​ក្រចក (​មើលរូប​)​។

​    ​ដំបូង ត្រូវ​ចាប់ផ្តើម​ដោយ​ម៉ាស្សា​ដៃ​ជាមួយគ្នា​រយៈពេល ១ នាទី​ដើម្បី​បង្កើន​ថាមពល និង​បង្កើន​ភាព​រសើប​លើ​ដៃ​របស់​អ្នក​។ ម៉ាស្សា​ថ្នមៗ​ដោយ​ប្រើ​ម្រាមដៃ និង​មេដៃ​ទាំងសងខាង​ប្តូរ​គ្នា​ទៅវិញទៅមក​ម៉ាស្សា​ដើម្បី​បង្កើន​កម្តៅ​ស្បែ​កដៃ​។

​     ជំហាន​បន្ទាប់​ទៀត ត្រូវ​ចុច​ឱ្យ​ខ្លាំង​ទៅលើ​តំបន់​ដែល​អ្នក​ចាប់អារម្មណ៍ (​ចុង​កូនដៃ​ក៏បាន និង​លើ​ម្រាមដៃ​ចង្អុល​ក៏បាន​)​។ ចុច​វា​រយៈពេល ១ ទៅ ៥ នាទី ហើយ​ធ្វើបែបនេះ​ពី ១ ទៅ ៥ ដង តាម​ការចាំបាច់ ឬ​រៀងរាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ឈឺពោះ ឬ​ឈឺចាប់​ពេល​មាន​រដូវ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់