អ្នកប្រមាញ់រមាស២នាក់ត្រូវតោស៊ី សល់តែគ្រោងឆ្អឹង

យ៉ាងហោចណាស់ជនសង្ស័យប្រមាញ់រមាសចំនួនពីរនាក់ត្រូវបានខាំញក់ញីរហូតដល់ស្លាប់ និងត្រូវបានស៊ីដោយសត្វតោនៅតំបន់អភិរក្សសត្វព្រៃមួយកន្លែងក្នុងអាហ្វ្រិកខាងត្បូង។ 

អ្នកល្បាតការពារព្រៃបានប្រទះឃើញឆ្អឹងមនុស្ស២នាក់ តែអាច៣នាក់ ស្ថិតក្នុងតំបន់សត្វតោរស់នៅ ក្នុងតំបន់អភិរក្ស Sibuya ក្បែរតំបន់ភាគអាគ្នេយ៍ទីក្រុង Kenton-on-Sea។

កាំភ្លើងវែង និងពូថៅក៏ត្រូវបានរកឃើញនៅឯកន្លែងកើតហេតុផងដែរ។

យោងតាមវេបសាយ BBC បានឱ្យដឹងថា មានការកើនឡើងនូវការប្រមាញ់គួរឱ្យកត់សម្គាល់ក្នុងតំបន់អាហ្វ្រិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីផ្គត់ផ្គង់តម្រូវការកំពុងកើនឡើងសម្រាប់ស្នែងរមាសក្នុងតំបន់មួយចំនួនក្នុងទ្វីបអាស៊ី។

ក្នុងប្រទេសចិន និងវៀតណាម និងតំបន់មួយចំនួនទៀត ស្នែងរមាស ត្រូវគេជឿថាមានគុណប្រយោជន៍ខ្លាំងក្នុងការជំរុញសម្រើប៕


 

adverise with khmeread