ឪពុកម្នាក់បានពលីជីវិតការពារកូនពីខ្លាឃ្មុំទឹកកកនៅកាណាដា

ឪពុកមួយរូបបានស្លាប់ អំឡុងការការពារកូនៗរបស់គាត់នៅក្នុងការវាយប្រហារដ៏កម្រមួយរបស់ខ្លាឃ្មុំទឹកកកក្នុងទឹកដីភាគខាងជើង Nunavut ប្រទេសកាណាដា។

លោក Aaron Gibbons វ័យ ៣១ឆ្នាំ បានស្ថិតនៅលើកោះ Sentry Island ដែលជាតំបន់ស្ទូចត្រីដ៏ល្បីល្បាញមួយ និងជាកន្លែងប្រមាញ់នៅលើឆ្នេរសមុទ្រភាគខាងលិច នៃឆកសមុទ្រ Hudson Bay ពេលដែលគាត់បានប្រឈមមុខជាមួយនឹងខ្លាឃ្មុំកាលពីថ្ងៃទី៣ ខែកក្កដា។

សាច់ញាតិមួយរូបបាននិយាយថា គាត់ "បានស្លាប់ក្នុងនាមជាវីរបុរស" ដោយគាត់បានប្រាប់ឱ្យកូនស្រីរបស់គាត់រត់ ខណៈដែលគាត់បានឈរនៅកណ្តាលចន្លោះកូនៗ និងខ្លាឃ្មុំ។

ក្មេងៗមិនបានរងគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែលោក Gibbons បានស្លាប់នៅក្នុងការវាយប្រហារមួយនេះ។ បុរសពេញវ័យផ្សេងទៀតបន្ទាប់មកបានបាញ់សម្លាប់ខ្លាឃ្មុំ។ នេះបើយោងតាមវេបសាយ BBC៕

adverise with khmeread