ឡេង ណា​វ៉ា​ត្រា បង្ហាញ​ភាព​ឈឺឆ្អាល​ក្នុងសង្គម ជាមួយ​កម្មវិធី​សប្បុរសធម៌​ជាច្រើន

​ភ្នំពេញ​- លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​ផលិតកម្ម​Galaxy និង​ជា​លោក ឧកញ៉ា​វ័យក្មេង ព្រម​ជាមួយនឹង​ម្ចាស់​បុរី ឡេង​ណា​វ៉ា​ត្រា ផង​នោះ បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ឧស្សាហ៍​ឃើញ​លោក បង្ហាញខ្លួន​ជាមួយនឹង​កម្មវិធី​សប្បុរសធម៌​ជាច្រើន ក្នុង​មួយរយៈ​ពេល​ខ្លី​នេះ​។ ខណៈដែល​កម្មវិធី​នានា គឺជា​កើតឡើង​ដោយ​សេចក្តី​អាណិតអាសូ ខណៈដែល ឧកញ៉ា ម្នាក់នេះ​ធ្លាប់​ហែល​ឆ្លងកាត់​ជីវិត​លំបាក​កន្លងមក​ទម្រាំ​ឈានដល់​ថ្ងៃនេះ​។ 

​លោក​ត្រូវគេ​ឃើញ​ចុះ​ចែក​អំណោយ​ស្ទើរ​មិន​ដាច់​នាពេល​ចុងក្រោយ ខណៈដែល​ក្រៅពី​បរិច្ចាគ​ថវិកា និង ចែក​អំណោយ​ដល់​ចាស់ៗ លោក​ក៏​ឈានដល់​លូកដៃ​ក្នុង​ការងារ​សង្គម​ថែមទៀត តាមរយៈ​ការផ្ដល់​លុយ​ផ្ទាល់ខ្លួន​ដើម្បី​ស្ដារលូ និង​ជួយ​ជួសជុល​ផ្លូវ នៅក្នុង​សហគមន៍​មួយចំនួន​យ៉ាង​លេចធ្លោ​។ 


 
​ការសរសើរ​ដែល​ចេញពី​មាត់​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​បន្ទាប់ពី​លោក​បង្ហាញ​វត្តមាន  ដែល​ថវិកា និង​ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​សង្កាត់​ចោមចៅ កាលពី​ព្រឹក​ថ្ងៃទី​៥ កក្កដា បន្ទាប់ពី​លោក​ក៏​ត្រូវគេ​ដឹងថា​មាន​សកម្មភាព​កាន់តែ​លេចធ្លោ​គួរអោយ​សរសើរ​នាពេល​ចុងក្រោយ ក្នុងនាម​ជា​បុគ្គល​ចិត្តធម៌​មួយរូប​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​សុទ្ធតែ​បង្ហាញ​ការចាប់​អ​ងារ​ម្មណ៍ ក្រោយពី​រូប​ចែក​អំណោយ​របស់លោក​ត្រូវបាន​ស្ដែងឡើង​ពី​ការ​បង្ហោះ​របស់លោក និង​អ្នកគាំទ្រ ដែល​សកម្មភាព​នេះ​បាន​បំផុស​កាន់តែខ្លាំង​អោយមាន​ការចែករំលែក​នៅក្នុង​សង្គម​។ 


  
​លោក ឡេង ណា​វ៉ា​ត្រា បាន​អះអាងថា លោក​គឺជា​អតីត​ពលករ​នៅ​កូរ៉េ និង​ជា​អតីត​កម្មករ ដែល​ធ្លាប់មាន​ជីវ​ភាពមិន​គ្រប់​សូម្បីតែ​បាយ​បី​ពេល ដូច្នេះ​ក្រោយ​ពេលដែល​លោក​ប្រែក្លាយជា​អ្នកសិល្បៈ​ម្នាក់ និង​ជា​អ្នកជំនួញ​ម្នាក់ លោក​ត្រូវតែ​ប្រើ​អោយ​អស់ពី​លទ្ធភាព​ដើម្បី​ចែករំលែក និង​យកចិត្តទុកដាក់​ចំពោះ​អ្នកមាន​ខ្វះខាត​នៅក្នុង​សង្គម​។ 

​លោក​ថា ការចែក​អំណោយ​ដែល​បានធ្វើ​ឡើង មិនមែនជា​លើក​ទី​១​នោះទេ ដោយ​ក្នុងពេល​កន្លងមក​លោក​តែង​យក​ផលចំណេញ​ពី​ការលក់​ដី និង​លក់​បុរី យកលុយ​មក​ទិញ​ជា​សម្ភារៈ និង​ចាត់ចែង​ជា​អំណោយ ជូន​ដល់ក​ម្មករ និង​គ្រួសារ​អ្នកក្រីក្រ​ជាប្រចាំ ជាពិសេស​នៅក្នុង​សហគមន៍​ដែល​លោក បានឃើញ​ពី​ការលំបាក និង​មាន​ការស្នើ​ដោយ​មេភូមិ ឬ​ម្ចាស់​សហគមន៍ ដែល​ជួប​ផលវិបាក​។ ក្នុងនោះ​លោក​ក៏បានផ្ដល់​ថវិកា​រួមចំណែក​ដល់​កាកបាទក្រហម និង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ ដើម្បី​ចូលរួម​ជា​វិភាគទាន​ជួយ​ដល់​សង្គម​ទាំងមូល​។ លោក​មិន​ខ្លា​ចនឹង​ការចែករំលែក​នូវ​អំណោយ និង​ក្ដី​ស្រឡាញ់​ជូន​ដល់​អ្នកតូច​ទាប​ជាង​ខ្លួន​នោះទេ ដោយសារតែ​ពេលកន្លងមក លោក​គឺជា​បុគ្គល​ដែល​បាន​ធំធាត់​ក្នុង​ត្រកូល​អ្នកក្រខ្សត់​ម្នាក់ ហើយ​យល់​ពី​ការលំបាក​ដែល​បានកើត​ឡើង​។ 

​លោក​ប្រកាសថា លោក​នឹងធ្វើ​សកម្មភាព​សង្គម មិន​ដក​ដៃ​នោះទេ ដោយ​លោក​ក៏បាន​ដាក់​គម្រោង​បន្ត​ជួយ​ស្ដារលូ និង​ជួសជុល​ផ្លូវ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ដើម្បីអោយ​មាន​ផ្លូវ​ល្អ​ប្រើ​នៅក្នុង​តំបន់​ដែល​លោក​បានទទួល​សំណើរ តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើបាន​នោះ​ផងដែរ​៕​

adverise with khmeread