Height

ខ្ពស់​ខុស​ខ្នាត និង​ខ្លី​ខុស​ខ្នាត​ប្រឈម​នឹង​ការស្លាប់​មុន​អាយុ​

​    ​យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​ដែល​ខ្ពស់​ខុស​ខ្នាត​មានឱកាស​ខ្ពស់​ក្នុងការ​ស្លាប់​ដោយសារ​ជំងឺមហារីក រីឯ​មនុស្ស​ទាប​ខុស​ខ្នាត​មានឱកាស​ខ្ពស់​ក្នុងការ​ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង​ជំងឺស្ត្រូក​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​ការសិក្សា​ចំនួន ១៣០ ដែល​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ស្តីពី​កម្ពស់​របស់​មនុស្ស​ជាង ១,១ លាន​នាក់ រួម​ជាមួយនឹង​មូលហេតុ​នៃ​ការស្លាប់​របស់​ពួកគេ​។ ក្នុងការ​សិក្សា​អំពី​និន្នាការ​ក្នុង​ទិន្នន័យ​ទាំងនោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​កម្ពស់​របស់​មនុស្ស និង មូលហេតុ​នៃ​ការស្លាប់​របស់​ពួកគេ​តាម​វិធី​ខុសៗ​គ្នា​ជាច្រើន​។

​    ​លោក David Batty អ្នកស្រាវជ្រាវ​ខាង​រោគរាតត្បាត និង​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ  University College London ដែល​ពុំបាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​សិក្សា​នេះ​បាន​និយាយថា "​ក្នុងសម័យ​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ទើបតែនឹង​ចាប់កំណើត ក្រុមហ៊ុន​ទាំងនោះ​បាន​ពិនិត្យមើល​ទៅលើ​កម្ពស់​ស​ម្រា​ប់​ធ្វើជា​ការចង្អុល​ប្រាប់​អំពី​លទ្ធភាពរ​ស់រប​ស់មនុស្ស​"​។ ការជាប់​ទាក់ទង​គ្នា​រវាង​កម្ពស់ និង​មូលហេតុ​នៃ​ការស្លាប់​ត្រូវបាន​គេ​ចេញផ្សាយ​ជា​យូរណាស់​មកហើយ ក៏ប៉ុន្តែ​ការសើរើ​ឡើងវិញ​នេះ​គឺជា​ការស្រាវជ្រាវ​ដែល​បានរៀបចំ​ឡើងវិញ​ធំ​បំផុត​ស្តីពី​ប្រធានបទ​ទាក់ទង​កម្ពស់​ម​នុស្ស និង​មូលហេតុ​នៃ​ការស្លាប់​៕

ប្រភព៖ ឡាយ​សាយ​អិន​

អ្នកនឹងចូលចិត្ត

មតិយោបល់