ញាក់សាច់! គ្រាន់តែចន្លោះសម្រាប់ចតឡានមួយគ្រឿងនៅហុងកុងលក់តម្លៃ ៦ លាន រហូតអ្នកខ្លះមានឡានច្រើនយកទៅទុកនៅអាមេរិក

ទីផ្សារសម្រាប់កន្លែងចតរថយន្តកាន់តែឡើងថ្លៃ ខណៈដែលកន្លែងចតរថយន្តមួយគ្រឿងក្នុងតំបន់អភិវឌ្ឍន៍ដ៏ប្រណីតនៅក្នុងសង្កាត់ Ho Man Tin  នៅកោះ Kowloon លក់ក្នុងតម្លៃ ៦ លានដុល្លារហុងកុង (៧៦ម៉ឺនដុល្លារអាមេរិក) ។

លោក Darrin Woo ជាអ្នកប្រមូលឡានសម័យមុន ដែលបានដឹកឡាន Mercedes-Benz 600 Pullman ឆ្នាំ ១៩៦៨ និង ឡាន Fiat Abarth ពណ៌ក្រហមឆ្នាំ ១៩៥៧ របស់គាត់ទៅទុកនៅរដ្ឋកាលីហ្វ័រញ៉ាដើម្បីសន្សំប្រាក់ បាននិយាយថា "ពិតជាឆ្កួតមែនហើយ។ ទិញកន្លែងចតឡាន? គ្មានផ្លូវទេ។ ខ្ញុំអាចទិញឡានបាន ៥ សម្រាប់តម្លៃដ៏ថ្លៃនេះ"។

បច្ចុប្បន្នកន្លែងចតយានយន្តជាមធ្យមមានតម្លៃប្រហែល ២,២៥ លានដុល្លារហុងកុង ពោលគឺកើនឡើង ៦ ដងចាប់តាំងពីឆ្នាំ ២០០៦។ ការណ៍នេះបានធ្វើឱ្យទីផ្សារលំនៅដ្ឋានក្នុងទីក្រុងនេះមើលទៅមិនអាចមានលទ្ធភាពរ៉ាប់រងបាននោះទេ បើមើលការប្រៀបធៀបនេះ។

តម្លៃផ្ទះបានកើនឡើងត្រឹមតែ ៣,៤ ដងប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា។ នៅឆមាសដំបូងនៃឆ្នាំនេះ កន្លែងចតឡានសរុបទាំងអស់មានតម្លៃ ១០,៣ ពាន់លានដុល្លារហុងកុង គឺកើនឡើងពីចំនួន ៦,៥៨ ពាន់លានដុល្លារហុងកុងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុន Midland Realty Services Ltd៕

adverise with khmeread

អ្នកនឹងចូលចិត្ត