អ.ស.ប​រកឃើញករណីបង្ខំក្មេងប្រុសឱ្យរំលោភម្តាយនិងប្អូនស្រីទ្រង់ទ្រាយធំ ករណីស៊ីសាច់មនុស្ស និង ការបំបែកបំបាក់គ្រួសារនៅក្នុងសង្គ្រាមកុងហ្គោ

ពួកឧទ្ទាម និងទ័ពរដ្ឋាភិបាលក្នុងប្រទេសកុងហ្គោ បានប្រព្រឹត្តអំពើឃោរឃៅ រួមជាមួយនឹងការរំលោភផ្លូវភេទដ៏ធំ ស៊ីសាច់មនុស្ស និងការបំបែកប្រជាជនស៊ីវិល។ នេះបើយោងតាមការផ្តល់សក្ខីកម្មចេញផ្សាយកាលពីថ្ងៃអង្គារដោយក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.បមួយក្រុម ដែលបាននិយាយថា ពិភពលោកត្រូវតែយកចិត្តទុកដាក់ស្តាប់។

ក្រុមសិទ្ធិមនុស្សមួយនេះ កំពុងស៊ើបអង្កេតទៅលើទំនាស់ក្នុងដែនដីខេត្ត Kasai នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប កាលពីសប្តាហ៍មុនថា ពួកគេសង្ស័យទៅលើភាគីទាំងអស់មានទោសពីឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។

សេចក្តីលម្អិតចំនួន ១២៦ទំព័រ បានរៀបរាប់ពីការវាយប្រហារគួរឱ្យខ្លាចដែលបានប្រព្រឹត្តនៅក្នុងជម្លោះមួយនេះ ដែលបានផ្ទុះឡើងនៅចុងឆ្នាំ២០១៦ ដែលជាប់ពាកព័ន្ធដោយក្រុមបះបោរ Kamuina Nsapu និងកងជីវពល Bana Mura និងកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោហៅកាត់ FARDC។

នៅក្នុងសក្ខីកម្មនេះដែរ បានអះអាងពីអំពើដ៏ឃោរឃៅដ៏គួរឱ្យភ្ញាក់ផ្អើលរួមមាន ក្មេងប្រុសជាច្រើនត្រូវបានបង្ខំឱ្យរំលោភម្តាយ និងប្អូនស្រីរបស់ពួកគេ ដោយត្រូវបានប្រាប់អាបធ្មប់នឹងអនុញ្ញាតឱ្យពួកគេចាប់គ្រាប់កាំភ្លើងបាន ហើយស្រ្តីត្រូវបានបង្ខំឱ្យជ្រើសរើសការរំលោភបូក បើមិនអ៊ីចឹងនឹងត្រូវស្លាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត