adverise with khmeread B2aa2978 5eb3 4713 bd76 7997b67af062

លិខិត​មិត្ត​អ្នកអាន​

   នៅ​ល្ងាច​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០១៦ លោក​ចេង ដារ៉ាវុធ ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ នៃ​ក្រសួង​សង្គមកិច្ច បាន​ផ្ញើ​ឯកសារ​មួយ​ដុំ​មាន​១៤​ទំព័រ មក​គេហទំព័រ​ខ្មែរ​រីដ ឲ្យ​ជួយ​ចុះផ្សាយ​រឿង​អយុត្តិធម៌​មួយ​កើតឡើង​ចំពោះ​រូបលោក​ក្នុងការ​តែងតាំង​មន្ត្រី​ផ្សេង​មក​ជំនួស​។​

   ទោះបីយ៉ាងណា លោក​ចេង ដារ៉ាវុធ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុ​ក្រិ​ត្យ​កាលពី​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៦ តែង​តាំងពី​ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ ទៅជា​ទីប្រឹក្សា​អម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​។​

    លោក​ចេង ដារ៉ាវុធ បាន​សម្តែង​ការមិន​ពេញចិត្ត​ក្នុងការ​តែងតាំង​ខាងលើនេះ ហើយ​បាន​ខ្នះខ្នែង​តវ៉ា​ដោយបាន​ធ្វើលិខិត​ផ្ញើជូន​លោក​ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួមុខងារសាធារណៈ និង លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មេត្តា​ជួយផ្តល់​យុត្តិធម៌​ដល់​រូបលោក​ដោយ​ក្តី​អនុគ្រោះ ។​


    ខាងក្រោម​នេះ​គឺជា​ឯកសារ​ខ្លះៗ​របស់លោក​ចេង ដារ៉ាវុធ   ៖​

 

adverise with khmeread

មតិយោបល់