មហាសេដ្ឋីបច្ចេកវិជ្ជាលោក Elon Musk បញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនមកជួយនាំអ្នកទាំង ១៣ ចេញពីល្អាងភ្នំ

មហាសេដ្ឋីបច្ចេកវិជ្ជាលោក Elon Musk កំពុងបញ្ចូនអ្នកជំនាញបច្ចេកទេសវិស្វកម្មទៅប្រទេសថៃដើម្បីជាជំនួយសង្គ្រោះក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេដែលជាប់ក្នុងល្អាងភ្នំនោះ។

Musk សង្ឃឹមថា ក្រុមវិស្វកររបស់គាត់អាចចូលរួមនូវភារកិច្ចដ៏ធំនៃការជួយសង្គ្រោះក្មេងៗ ចេញពីល្អាងភ្នំថាំហ្លួងដែលមានភាពស្មុគស្មាញបំផុតនោះ ហើយជាកន្លែងដែលកងទពជើងទឹករបស់ថៃ និងអ្នកជំនាញអន្តរជាតិជាច្រើនទៀតកំពុងស្វែងរកដំណោះស្រាយដើម្បីយកពួកគេចេញពីទីនោះ។

ស្ថាបនិកក្រុមហ៊ុន Boring Company និងជានាយក​ប្រតិបត្តិនៃក្រុមហ៊ុន Tesla និង SpaceX បានសរសេរលើបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធថា "វិស្វកររបស់ក្រុមហ៊ុន SpaceX និង Boring Company បានឆ្ពោះទៅប្រទេសថៃហើយកាលពីម្សិលមិញដើម្បីទៅមើលថាតើយើងអាចជួយអ្វីបានដល់រដ្ឋាភិបាលថៃ"។

កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានបញ្ជាក់ថា វិស្វកររបស់លោក Musk បានមកដល់ប្រទេសនេះនៅថ្ងៃសៅរ៍ទី៧ កក្កដាហើយ។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា "លោក Elon Musk នឹងបញ្ចូនក្រុមរបស់គាត់ទៅប្រទេសថៃនៅថ្ងៃស្អែក (៧ កក្កដា) ដើម្បីជួយសង្គ្រោះអ្នកជាប់ក្នុងល្អាងភ្នំ។ គាត់បានផ្ដល់សេវាសម្រាប់ចាប់ទីតាំង បូមទឹក ឬផ្គត់ផ្គង់ថាមពលអគ្គិសនីប្រើប្រាស់"៕

adverise with khmeread

អ្នកនឹងចូលចិត្ត