ស្មានតែសត្វរំពេរកើតជំងឺ តេហៅក្រុមសង្គ្រោះឱ្យមកមើល! ពេលប្រមូលសត្វទាំងនោះមកពិនិត្យ កប់យោបល់!

សត្វរំពេរជាច្រើនក្បាលស្រវឹងស្រា ត្រូវបានសង្គ្រោះដោយអង្គការ RSPCA នៅតាមបណ្ដោយឆ្នេរសមុទ្រខាងត្បូងប្រទេសអង់គ្លេស។

"ដោយវង្វេងផង និងវិលមុខផង" បក្សីទាំងនោះត្រូវបានគេប្រទះឃើញនៅទីក្រុង Devon និង Dorset បន្ទាប់ពីវាទៅផឹកស្រាដែលគេទុកចោល។

មន្ត្រីមកពីអង្គភាពនោះនិយាយថា បក្សីទាំងនោះត្រូវបានមើលឃើញមិនអាចឈរដោយខ្លួនវាបាន ប៉ុន្ដែហាក់បីដូចជាធូរស្បើយឡើងវិញបន្ទាប់ពីវាក្អួត។

ការហៅក្រុមសង្គ្រោះសត្វរំពេរទាំងនោះចាប់ផ្ដើមតាំងពីខែមិថុនា។ ចាប់តាំងពីពេលនោះមក មានបក្សីជាច្រើនមានអាការៈបែបនេះទាំងអស់។

មន្រ្តី RSPCA លោក Jo Daniel បាននិយាយថា "ដំបូងសត្វទាំងនោះមើលទៅដូចជាឡេះឡះ ប៉ុន្ដែបន្ទាប់ពីវាក្អួតហើយ ក៏លែងអីវិញ។ ប៉ុន្ដែបក្សីទាំងនោះ គឺធុំក្លិនជាតិអាល់កុលណាស់ នៅពេលប្រមូលពួកវាមក ដូច្នេះរថយន្តរបស់ពួកយើងធុំស្រាឡើងពេញតែម្ដង"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត