ថៃនឹងចោះ​ប្រហោង ១០០ កន្លែងលើភ្នំដើម្បីជួយអ្នកទាំង ១៣ នៅក្នុងល្អាង ខណៈភ្លៀងមូសុងជិតមកដល់

ក្រុមសង្គ្រោះក្នុងប្រទេសថៃបានចោះប្រហោងជាង ១០០ កន្លែងនៅលើភ្នំដើម្បីទៅដល់ក្រុមក្មេង ១២ នាក់ដែលជាប់ក្នុងល្អាងភ្នំនោះ។

ការសង្គ្រោះចុងក្រោយបង្អស់នេះ គឺនឹងត្រូវធ្វើឡើងនៅប្រមាណជា ២ ទៅ ៣ ថ្ងៃទៀត ខណៈដែលភ្លៀងមូសុងនឹងមកដល់នាពេលខាងមុខ​ ដែលនឹងធ្វើឱ្យល្អាងភ្នំលែងចូលកើត។

អ្នកមុជទឹកជាកងទ័ពជើងទឹកមានការថប់បារម្ភក្នុងការជួយសង្គ្រោះក្រុមក្មេងៗ ដែលជាប់ក្នុងល្អាងនោះអស់ ១៤ ថ្ងៃកន្លងមកនេះ។

ក្មេងៗ និងគ្រូបង្វឹកវ័យ ២៥ ឆ្នាំរបស់ពួកគេ មិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេក្នុងការចេញពីល្អាងនោះ ប៉ុន្ដែអាជ្ញាធរគ្រោងនឹងប្រថុយសង្គ្រោះប្រកបដោយគ្រោះថ្នាក់នេះនៅប៉ុន្មានថ្ងៃទៀត ប្រសិនបើភ្លៀងចាប់ផ្ដើមបង្កគ្រោះមហន្តរាយលិចល្អាងភ្នំនោះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត