adverise with khmeread 31943dae 6f55 4072 87da 1820f9d33a98

ឃាត់​អ្នករត់​តុ​ការ​ម្នាក់​ជាមួយ​ថ្នាំញៀន​៤​កញ្ចប់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​បា​នប​ង្ត្រា​ប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២៦​កុម្ភៈ​ ២០១៦​វេលា​ម៉ោង​១២​នៅ​ចំណុច ផ្លូវលំ ក្រុមទី​១៩ ភូមិ ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ឃាត់ជនសង្ស័យ​បាន​ម្នាក់​។​

   ប៉ូលិស​និយាយថា ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមានឈ្មោះ ឥន ចាន់​សុ​ភ័​ក្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ រត់​តុ​ការ ស្នាក់នៅ​ចល័ត ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ  ខណៈដែល​ជនសង្ស័យ​កំពុង​ឈរ​លក់​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ ខាងលើ ហើយ​កម្លាំង​ប៉ូលិស​បាន​ទៅដល់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យកមកសាកសួរ​តែម្តង ។​

   ប្រតិ​បត​តិ​ការ​នេះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​រួមមាន ៖ ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ៤​កញ្ចប់​ថង់​តូច , ទូរស័ព្ទដៃ​០២​គ្រឿង ,​លុយ​ខ្មែរ ៤៣០០០​រៀល
និង កាបូប​ក្រវ៉ាត់​ចង្កេះ​ពណ៍​ខ្មៅ ១ រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្តទៀត ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់