ស្ថានភាពសុខភាពរបស់ក្មេងប្រុសម្នាក់ដែលសង្គ្រោះចេញពីល្អាង កំពុងបង្កការព្រួយបារម្ភ

ស្ថានភាពសុខភាពរបស់កីឡាករម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ពីរនាក់ដំបូងគេ ដែលត្រូវបានជួយសង្គ្រោះពីល្អាងភ្នំថាំហ្លួង នៅក្នុងខេត្តឈៀងរ៉ៃកាលពីថ្ងៃសៅរ៍ កំពុងបង្កឱ្យមានការព្រួយបារម្ភ។

ក្មេងនោះត្រូវបានចុះបញ្ជីក្រហម ដែលមានន័យថា ករណីធ្ងន់ធ្ងរ។ អ្នកទាំង២ត្រូវបាននាំយកទៅមន្ទីរពេទ្យ Chiangrai Prachanukroh។

អ្នកប្រើប្រាស់ Twitter ម្នាក់ឈ្មោះ Lisa Wilkinson បានដកស្រង់សម្តីអ្នកជំនាញវេជ្ជសាស្ត្រអូស្ត្រាលីលោកបណ្ឌិត Richard Harris ដែលបានពិនិត្យសមាជិករបស់ក្រុមសាលាបាល់ទាត់ Mu Pa Academy ទាំង១៣នាក់ក្នុងល្អាងនេះ ដោយនិយាយថា ក្មេងប្រុសដែលខ្សោយជាងគេបំផុត នឹងត្រូវនាំចេញក្រៅមុនគេ។

នេះគឺផ្ទុយនឹងសេចក្តីថ្លែងការណ៍មុននេះពីក្រុមសង្គ្រោះដែលថា ក្មេងប្រុសខ្លាំងជាងគេនឹងត្រូវនាំចេញពីល្អាងមុនគេ។

Wilkinson បានអះអាងថា ក្មេងប្រុសខ្សោយជាងគេត្រូវបានចុះបញ្ជីលេខកូដក្រហមដែលមានន័យថាជាករណីធ្ងន់ធ្ងរ។ នៅម៉ោង ៩ យប់កាលពីថ្ងៃអាទិត្យ មានក្មេងប្រុស៦នាក់ត្រូវបានជម្លៀសចេញពីល្អាងភ្នំ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត