អនាគតកូនៗរបស់លោកអ្នកនឹងក្លាយជាមនុស្សដេកស្រម៉ុក ប្រសិនបើក្នុងផ្ទះនៅតែមានមនុស្សបង្កទម្លាប់អាក្រក់មួយនេះ

ក្រុមអ្នកវិទ្យាសាស្រ្ដបានអះអាងថា កុមារដែលប៉ះពាល់នឹងផ្សែងបារី​ អាចនឹងក្លាយជាអ្នកដេកស្រម៉ុក។

ការវិភាគលើការស្រាវជ្រាវដែលមានស្រាប់បានបង្ហាញថា ហានិភ័យក្នុងការក្លាយជាមនុស្សដេកស្រម៉ុកកើនឡើងដល់ទៅ ៨៧% បើសិនជាមានការប៉ះពាល់ផ្សែងបារីញឹកញាប់។

អត្រានៃក្មេងៗដែលនឹងក្លាយទៅជា​មនុស្សដេកស្រម៉ុកកើនឡើងប្រហែល ២ ភាគរយសម្រាប់រាល់ការជក់បារីមួយដើមរៀងរាល់ថ្ងៃនៅក្នុងផ្ទះ។

ក្រុមអ្នកវិទ្យាសាស្ត្រចិនបានពិនិត្យមើលឡើងវិញនូវការសិក្សាចំនួន ២៤ ដែលរាប់បញ្ចូលកុមារជិត ៨៨.០០០ នាក់ដើម្បីឈានទៅដល់ការសន្និដ្ឋានដូចខាងលើ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...