Rio Ferdinand: Lukaku បំពេញតួនាទីផ្នែកកណ្តាលបានល្អ

Rio Ferdinand ពិត​ជា​ចាប់អារម្មណ៍​នឹង​ការបង្ហាញសមត្ថភាព​របស់ខ្សែប្រយុទ្ធ​ Romelu Lukaku ដែលបាន​បំពេញ​តួនាទី​ផ្នែកកណ្តាលបាន​យ៉ាងល្អ​ អំឡុង​ពេលក្រុមប៊ែលហ្ស៊ិក​ប្រកួត​ជាមួយ​ក្រុម​ប្រេស៊ីលកាល​ពីយប់ថ្ងៃសុក្រ​។

Lukaku ធ្វើ​បានយ៉ាង​អស្ចារ្យ ខណៈ​ពេល​ក្រុម​បែល​ហ្ស៊ិក​ធ្វើ​បាន​សម្រេចជា​ថ្មីម្តងទៀត​នៅ​ព្រឹត្តិការណ៍​វើលខាប់នេះ ដោយ​យក​ឈ្នះ​ក្រុម​ប្រេស៊ីល​២-១ ដើម្បីឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ដោយ​ទស្សនា​ពីស្ទូឌីយោរបស់​ទូរទស្សន៍ BBC អតីតកីឡាករ Ferdinand បានប្រដូច​​ការ​បង្ហាញសមត្ថភាព​របស់​ Lukaku ទៅ​នឹង​ការ​ប្រកួត​តាម​សាលា​ដែល​មាន​កីឡាករ​ម្នាក់​ដែលជា​កម្លាំង​ស្នូល​សម្រាប់ក្រុម​ទាំង​មូល។

Ferdinand បាន​និយាយថា “​វាហាក់ដូចជា​លេងនៅ​តាម​សាលា​ ហើយ​អ្នក​មាន​កីឡាករ​អាយុ​១៦​ឆ្នាំ​ម្នាក់​លេងជាមួយ​ក្រុម​កីឡាករ​ដែលមាន​អាយុ១១​ឆ្នាំ​។ មានន័យថា គាត់មានមាឌធំ​​ហើយ​ខ្លាំងនិងមិន​ងាយ​អ្នកណាប្រជែង​យក​បាល់បានទេ”។

ការប្រៀបធៀប​របស់ Ferdinand ទទួល​បានការ​គាំទ្រ​ដោយ​មិត្តរួម​ជាតិ​ Alan Shearer ដែល​បាន​អះអាងថា កីឡាករ​​​ Man Utd រូប​នេះ​ធ្វើ​បាន​ល្អមែនទែននៅតំបន់កណ្តាល​៕

adverise with khmeread