adverise with khmeread C7273be7 4a18 4d57 a06a 8f064efd555c

ឃាត់​ស្ត្រី​ថៅកែ​ហាង​លាង អេង មាន​លក់​ភេសជ្ជៈ​គ្រប់មុខ​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖   ស្រី​ថៅកែ​ហាង លក់​ឥ​វ៉ាន់​ចាប់ហួយ​យីហោ​"​លាង អេង មាន​លក់​ភេសជ្ជៈ​គ្រប់មុខ​"​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

     ប្រតិបត្តិការ​មួយ​នេះ​អនុវត្ត​ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ក្រុង​តាខ្មៅ ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍ សំ តុលា ត្រូវបាន​កម្លាំង​អាវុធហត្ថ​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​និង​ឃាត់​ស្ត្រី​ឈ្មោះ​លាង អេង បញ្ជូនទៅ​ទីបញ្ជាការ​សាកសួរ​។

    បច្ចុប្បន្ន​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់