ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេសជឿជាក់ថា លោក Gareth Southgate នឹងមិនទទួលយកសំណើផ្តល់ការងារពីក្លឹបធំៗណាមួយទេ

          ប្រធាន​សហព័ន្ធបាល់ទាត់​អង់គ្លេស​មាន​ទំនុកចិត្ត​ថា អ្នកាចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹង​បដិសេធ​ចំពោះសំណើ​ផ្តល់ការងារពីក្លឹបធំ​ៗផ្សេងទៀត បន្ទាប់​ពី​វើលខាប់។

          គ្រូបង្វឹក​រូបនេះ​រួម​ជាមួយ​ប្រធាន​បច្ចេកទេសលោក​ Dan Ashworth បាន​ជួយ​រៀបចំយុទ្ធសាស្ត្រសម្រាប់ក្រុម​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍​វើល​ខាប់​នេះហើយពួកគេជឿថា លោក Southgate នឹងមិន​ចាកចេញពីក្រុមអង់គ្លេសទេ បន្ទាប់ពី​មាន​ក្លឹប​ជាច្រើនគ្រោង​ផ្តល់ការងារ​ដល់​បន្ទាប់ពីលោកទទួល​ជោគជ័យ​នៅ​វើលខាប់២០១៨​ឆ្នាំនេះ។

          ភាពអត់ធ្មត់​ ការគិតគូ​និង​ជំនាញប្រកបដោយ​យុទ្ធសាស្ត្ររបស់​លោក Southgate និង​សមត្ថភាព​សម្រេចចិត្ត​ក្នុង​ពេល​វេលាដ៏លំបាក​ត្រូវ​បាន​បង្ហាញនៅ​ប្រទេសរុស្ស៊ី​ ។ ថ្នាក់ដឹកនាំ​នៅសហព័ន្ធបាល់ទាត់​អង់គ្លេស​ជឿថា គ្រូបង្វឹករបស់ខ្លួននឹង​ក្លាយ​ជា​គោលដៅ​របស់ក្លឹប​នានា បន្ទាប់ពី​​វើលខាប់បញ្ចប់។

          ប៉ុន្តែទោះបីជាយ៉ាងណាពួកគេជឿថា លោក Southgate នឹង​មិន​បោះ​បង់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទេ​ ហើយនឹង​បន្ត​អនាគតជាមួយ​ក្រុម​អង់គ្លេស​រហូត​ដល់ចប់កិច្ច​សន្យា​។ ប្រធាន​សហព័ន្ធបាល់ទាត់អង់គ្លេស​មាន​ជម្រើស​បន្តកិច្ច​សន្យា​របស់​លោក Southgate ហើយថា រឿងនេះអាចនឹងកើត​មាន​ បន្ទាប់ពីលោកដឹកនាំ​ក្រុម​អង់គ្លេស​ឡើង​ដល់​វគ្គ​វគ្គកណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​វើលខាប់ក្នុងប្រទេសរុស្ស៊ី៕

adverise with khmeread