ភ្លៀងដ៏សាហាវនៅជប៉ុនបង្កទឹកជំនន់និងរអិលបាក់ដីប្រៀបបីដូចរលកយក្សស៊ីណាមី

ផ្នែកមួយចំនួននៃតំបន់ភាគខាងលិចប្រទេសជប៉ុនត្រូវបានវាយប្រហារដោយជំនន់ដ៏កាចសាហាវ និងការរអិលបាក់ដី គឺកំពុងប្រឈមនឹងភាពគ្រោះថ្នាក់មិនធ្លាប់មានពីមុនមក ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានគេរំពឹងទុក។ នេះបើយោងតាមមន្រ្តីក្នុងប្រទេសជប៉ុនបានព្រមាន។

មន្រ្តីឧតុនិយមជប៉ុនបាននិយាយថា "យើងមិនធ្លាប់ជួបប្រទះភ្លៀងប្រភេទនេះពីមុនមកឡើយ"។

មនុស្សច្រើនជាង ៦០នាក់បានស្លាប់ ហើយមនុស្សជាច្រើនអ្នកកំពុងបាត់ខ្លួន បន្ទាប់ពីកំណត់ត្រាភ្លៀង បានបណ្តាលទន្លេឡើងយ៉ាងគំហុកខ្ពស់ជាងច្រាំងក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងតំបន់ជាច្រើនកន្លែងទៀត។ នេះបើយោងតាមវេបសាយ BBC។

ប្រជាជនពីរលាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់៕

 


 

adverise with khmeread