តារាបង្ហាញម៉ូតម្នាក់បង្កកំហឹងក្នុងចំណោមមេទ័ពតៃវ៉ាន់ ដោយសារថតបែបត្រេកត្រអាលលើគ្រឿងសព្វាវុធ

តារាបង្ហាញម៉ូតមួយរូបបានបង្កឱ្យមានការផ្ទុះកំហឹងជាខ្លាំងក្នុងចំណោមប្រមុខយោធាតៃវ៉ាន់ បន្ទាប់ពីនាងបានបង្ហោះនូវរូបភាពមួយចំនួនរបស់នាងក្នុងឯកសណ្ឋានទាហាន និងបង្ហាញកាយវិការផ្តេកផ្តួលបែបស្រើបស្រាលសម្រាប់ការផ្តិតរូបភាពម៉ូដែលរបស់នាង។

អ្នកដើរម៉ូត ដែលមានឈ្មោះ Maomi Cat នៅលើបណ្តាញសង្គម Facebook រូបនេះ បានបង្ហោះរូបភាពយោធានៅលើផេករបស់នាងកាលពីចុងខែឧសភា។ ក្នុងនាមជាតារាម៉ូដែលដ៏លេចធ្លោ និងជា Cosplay (អ្នកលេងខ្លួនតាមតួអង្គតុក្កតា ឬខ្សែភាពយន្ត) មួយរូប នៅក្នុងបណ្តាញសង្គមរបស់តារាស្រីរូបនេះ ពីមុនបានបង្ហោះរូបភាពស្ទើរស្រាតទាំងស្រុងជាច្រើនរបស់នាងនៅលើផេករបស់ខ្លួន។ នេះបើយោងតាមវេបសាយ DailyMail។

អ្នកគ្រប់គ្រងផេករបស់នាងចាប់តាំងពីទទួលបានការប្រឆាំងពីប្រមុខយោធាជាច្រើនរបស់តៃវ៉ាន ភ្លាមៗក៏បានលុបចោលរូបភាពប៉ះពាល់ធ្ងន់ធ្ងរមួយនេះចោលពីផេករបស់ពួកគេផងដែរ៕


 

adverise with khmeread