David Beckham: ការរិះគន់ Raheem Sterling គឺជាកំហុសឆ្គង

          អតីតវីរបុរសអង់គ្លេស David Beckham បាន​ការពារកីឡាករ Raheem Sterling បន្ទាប់ពី​​រងការរិះគន់​ដោយ​សារតែ​ការ​បង្ហាញសមត្ថភាព​នៅវើលខាប់។

          នេះមិនមែនជា​លើក​ដំបូង​ទេដែល​ Sterling​ រងការរិះគន់នៅរដូវក្តៅ​នេះ ហើយ​ Beckham ​បាន​ហៅ​ការ​រិះគន់​នេះ​ថា “ជាកំហុស​ឆ្គង”។ អតីត​ប្រធាន​ក្រុមជម្រើស​ជាតិ​អង់គ្លេសរូបនេះបាននិយាយថា “​លោកមិនបាន​ឃើញ​សារទាំង​នេះទេ ប៉ុន្តែ​ទោះជា​សារបែបណាក៏ដោយ វាគឺជារឿងខុសឆ្គង។ យើងឡើង​មក​ដល់វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​វើលខាប់។ កីឡាករ​ទាំងអស់គួរតែទទួលបាន​ការ​សាទរ។ យើង​ត្រូវ​រួបរួមគ្នា​និង​គាំទ្រ​ក្រុមជម្រើស​ជាតិ”។

          Beckham មិនមែនជាមនុស្សតែម្នាក់គត់​ដែល​គាំទ្រ​ Sterling នោះទេ បន្ទាប់ពី​ក្រុមអង់គ្លេស​យក​ឈ្នះ​ក្រុម​ស៊ុយអែត សូម្បីអតីតជើង​ឯកវើលខាប់ឆ្នាំ​១៩៦៦ លោក Geoff Hurst ​ក៏បាន​ចាត់ទុកថា ខ្សែបម្រើ​របស់​ក្លឹប Man City រូបនេះធ្វើបាន​ល្អនៅ​ក្នុង​ព្រឹត្តិការណ៍​វើលខាប់នេះដែរ។

Sterling បានបាត់បង់ឱកាស​ជាបន្តប​ន្ទាប់ អំឡុង​ពេល​ក្រុម​អង់គ្លេស​យក​ឈ្នះ​ក្រុម​ស៊ុយអែត ២-០ ហើយការរិះគន់នេះ​បាន​កើត​មាន​ បើទោះបីជា​ក្រុម​អង់គ្លេស​បាន​ឆ្លង​ទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាលើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩០មកក៏ដោយ៕

adverise with khmeread