adverise with khmeread F9de4655 1f7d 4080 a41f 1ed21f8b4d32

បុរស​ម្នាក់​ទំនង​ស្រវឹង​បើករថយន្ត​បុក​ស្ថា​នី​យ័​ប្រេង​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនង​ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ដល់​ចំណុច​ផ្លូវកែង​ជ្រុល​ចង្កូត​លឿន​ពេក​បុក​ចូល​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង  បណ្តាល​ធ្លាយ​របង​ចូល ទៅក្នុង​រង​ការខូចខាត​សម្ភារៈ​មួយចំនួន និង​បង្ក​ឲ្យ​បុរស​២​នាក់ ជា​កម្មករ​ត្រូវ​រងរបួស​ធ្ងន់ ។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៩​និង​១៥​នាទី​យប់ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ​សន្សំ​កុសល ក្បែរ​សាលាសង្កាត់​បឹងទំពុន ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ 

   សាក្សី​នៅ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z–2951 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​សភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​បេតុង ទិសដៅ​ពី​លិចទៅ​កើត​។ 

    ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​បាន​បើក​បំណង​ឡើងទៅ​ផ្លូវ​មួយទៀត ប៉ុន្តែ​បួង​ចង្កូត​មិន​អស់ ក៏​ជ្រុល​ទៅបុក​ធ្លាយ​របង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ជា​កម្មករ ដែល​កំពុង​សម្រាក​ក្បែរ​នោះ ត្រូវ​រងរបួស​ធ្ងន់ និង​សម្ភារៈ​មួយចំនួន ត្រូវ​រង​ការខូចខាត ។​

     ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ដោយ​សម្របសម្រួល​ឲ្យ​ភាគី​ខាង​ម្ចាស់ រថយន្ត​បង្កចេញ​ថ្លៃ​ខូចខាត​សម្ភារៈ និង​ថ្លៃ​ព្យាបាល​មនុស្ស​ទាំងអស់ ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់