ខ្សែបម្រើ Fernandinho ទទួលសារគំរាមសម្លាប់និងការរើសអើង បន្ទាប់ពីធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅវើលខាប់

          បន្ទាប់ពី​ចប់ការប្រកួតដោយចាញ់ក្រុមប៊ែលហ្ស៊ិកនៅវគ្គ៨ក្រុមចុងក្រោយករ​ Fernandinho របស់ក្រុមប្រេស៊ីលទទួល​រងការ​ប្រមាថបែប​រើស​អើង​តាម​បណ្តាញសង្គម និង​មាន​ទាំង​ការ​គំរាម​សម្លាប់ផងដែរ។​

          ខ្សែបម្រើរបស់ Man City រូបនេះ​បាន​ក្លាយ​ជា​គោលដៅ​របស់ក្រុម​អ្នក​គាំទ្រ​ បន្ទាប់ពី​កីឡាករ​រូបនេះធ្វើឲ្យបាល់​ចូល​ទី​ខ្លួនឯង​បណ្តាល​ឲ្យ​ក្រុម​ប្រេស៊ីលត្រូវ​ខ្ទាតចេញពី​ព្រឹត្តិការណ៍​វើលខាប់ដោយក្រុម​បែល​ហ្ស៊ិក​នាំមុខ​២-១ ខណ:កីឡាករ Kevin De Bruyne រកបាន​១គ្រាប់បន្ថែម បន្ទាប់ពី​កី​ឡាករ Fernandinho បង្កើត​កំហុស​នៅ​តង់ទី​១។

ទោះបីជាយ៉ាងណាសហព័ន្ធបាល់ទាត់​ប្រេស៊ីលបានរិះគន់​តបចំពោះ​សកម្មភាពត្រូលជា​ទូទៅ​ដែល​បង្ហាញពីការ​គំរាម​សម្លាប់​និង​រើសអើង​ចំពោះកីឡាករ Fernandinho ។

          សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ប្រេស៊ីលបាន​ឲ្យ​ដឹងថា “ សហព័ន្ធចាត់ទុក​ការវាយ​ប្រហារ​បែប​រើស​អើង​ជាតិសាសន៍មក​លើ​ Fernandinho និង​ក្រុម​គ្រួសារគឺជារឿងមិនអាចទទួលយក​បាន។ បាល់ទាត់តំណាងឲ្យ​គ្រប់ពណ៌សម្បុរ ភេទ វប្បធម៌និង​មនុស្ស​ទាំងអស់​។ យើងនៅជាមួយ​អ្នក​”។

          Fernandinho ត្រូវ​បាន​គេហៅ​ថា “​ស្វា” នៅក្នុងចំណោមការបញ្ចេញមត្តិ​ខ្លះ​ ហើយ​ Glaucia Roza ភរិយារបស់ Fernandinho ក៏​ក្លាយ​ជា​គោលដៅ​ផងដែរ៕

adverise with khmeread