Wilfried Zaha បដិសេធកិច្ចសន្យាថ្មីបន្តជាមួយក្លឹប Crystal Palace ខណ:ក្រុម Spurs កំពុងតាមប្រម៉ាញ់

          ខណ:ដែលក្លឹប Crystal Palace ចង់​រក្សាទុកកីឡាករ Wilfried Zaha ហើយ​គ្រោងនឹង​ដាក់សំណើ​ប្រសើរ​ជាងមុនក៏ដោយ ក៏ប៉ុន្តែដោយ​សារ​តែ​ Zaha ​ចង់​សាកល្បងសមត្ថភាពនៅក្របខណ្ឌ CL ដូច្នេះ​ Palace ​ពិបាក​នឹង​រារាំង​ការ​ចាកចេញរបស់កីឡាកររូបនេះខ្លាំងណាស់។

ក្លឹប Tottenham Spurs ទទួល​បាន​ការ​លើកទឹកចិត្ត​ថ្មី​ក្នុងការ​តាមប្រមាញ់​កី​ឡាករ Zaha ហើយក្លឹប Spurs ក៏មិន​ទាន់​បោះបង់​ចោលការតាមប្រមាញ់​កីឡាករវ័យ២៥​ឆ្នាំ​រូបនេះដែរ ខណ:​ដែល Zaha បានច្រាន​ចោល​កិច្ចសន្យា​ថ្មី​ដែល​មាន​ទឹក​ប្រាក់​១២៥​.០០០​ផោន​ក្នុង​មួយសប្តាហ៍​ ដែល​នឹង​ធ្វើ​ឲ្យ​កីឡាករ​រូបនេះក្លាយ​ជា​កី​ឡាករ​​ទទួល​បាន​ប្រាក់​ច្រើន​ជាងគេ​ក្នុងក្រុមក៏ដោយ​។

          ក្លឹប ​Spurs ជឿថា ពួកគេ​អាចទទួល​បាន​​ Zaha ក្នុង​តម្លៃទាបជា​ង​ការ​វាយ​តម្លៃ​របស់​ក្លឹប Crystal Palace ។ ក្លឹប Crystal Palace បាន​ដាក់តម្លៃ​ Zaha​ ប្រហាក់ប្រហែល​នឹង​តម្លៃ​ខ្លួន​របស់​កី​ឡាករ Riyad Mahrez ដែល​ត្រូវ​បាន​កំណត់​៧៥​លានផោន​ដោយ​ក្លឹប Leicester ប៉ុន្តែក្លឹប ​Spurs វាយ​តម្លៃ Zaha ត្រឹម​៥០លានផោន។

          ការវិវឌ្ឍ​​របស់ Zaha ​ក៏ធ្វើ​ឲ្យ​ក្លឹប Chelsea ​ចាប់អារម្មណ៍​ផងដែរ ខណៈ​ពួកគេ​ចង់​បាន​ Zaha ស្របពេលដែលត្រូវ​ដោះ​ស្រាយ​បញ្ហា​គ្រូបង្វឹក​និង​អនាគត​របស់​កីឡាករ​ក្នុងក្រុមជម្រើស​មួយចំនួន​ផងដែរ៕

adverise with khmeread