កាលពីសប្តាហ៍មុន ពិភពលោកជួបប្រទះអាកាសធាតុក្តៅស្អុះស្អាប់មិនធ្លាប់ជួបពីមុនមក គ្រប់កន្លែងទាំងអស់នៅបណ្តាប្រទេសក្នុងអឌ្ឍគោលខាងជើង

អាកាសធាតុក្តៅចង់ឆេះចាប់ពីអៀរឡង់ ស្កុតឡែន និងកាណាដារហូតដល់តំបន់មជ្ឈិមបូព៌ា ទីតាំងជាច្រើននៅអឌ្ឍគោលខាងជើង បានទទួលរងអាកាសធាតុក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាកាលពីសប្តាហ៍មុន។

តំបន់ដ៏ធំជាច្រើននៃសម្ពាធកម្ដៅនៅជុំវិញអឌ្ឍគោលខាងជើងបាននាំឱ្យសីតុណ្ហភាពមានសភាពក្តៅស្អុះស្អាប់ខ្លាំង។

យោងតាមរបាយការណ៍របស់ Canadian Broadcasting Corporation កម្ដៅនេះនាំឱ្យមានមនុស្សស្លាប់ ៣៣ នាក់ក្នុងភាគខាងត្បូងក្រុង Quebec និងភាគច្រើននៅក្រុង Montreal ដែលមានសីតុណ្ហភាពក្ដៅជាងគេ។

នៅភាគខាងជើងតំបន់ស៊ីបេរីនៅតាមបណ្តោយឆ្នេរសមុទ្រអាកទិក ជាកន្លែងដែលមានសីតុណ្ហភាពជាទូទៅ ២២ អង្សា បានឡើងដល់ ៣២ អង្សាកាលពីថ្ងៃទី ៤ កក្កដា។

លោក Nick Humphrey អ្នកជំនាញខាងឧតុនិយមបានផ្ដល់ព័ត៌មានលម្អិតពីការឡើងកម្ដៅនេះថា "វាពិតជាមិនគួរឱ្យជឿ ហើយវាពិតជាកម្តៅដ៏ក្ដៅបំផុតមួយដែលខ្ញុំមិនធ្លាប់ឃើញរហូតមកដល់ពេលនេះ"។

ហើយគ្មានរបាយការណ៍ដូចរបាយការណ៍ដូចលើកនេះទេ ដែលទូទាំងសកលលោកក្ដៅទាំងអស់៕
 

adverise with khmeread