មានរូបអាក្រាតលើទូរស័ព្ទ លុបចោលឱ្យអស់ ប្រយ័ត្នស៊យធំ

ប្រសិនបើអ្នកមានទូរស័ព្ទ Galaxy S9 ឬ Note 8 រូបភាពឯកជនរបស់អ្នកអាចស្ថិតក្នុងហានិភ័យ។ ទូរស័ព្ទនោះអាចនឹងផ្ញើរូបទៅលេខទូរស័ព្ទនរណាម្នាក់ដោយមិនបានជូនដំណឹងអ្នកមុន។ ក្នុងពាក្យមួយផ្សេងទៀត ទូរស័ព្ទរបស់អ្នកអាចផ្ញើរូបស្រាតដែលអ្នករក្សាទុកទៅមេ ឬម្ដាយរបស់អ្នកដោយខ្លួនវា ដែលវាអាចក្លាយជាបញ្ហាធំមួយបាន។

មូលហេតុនៃបញ្ហានេះ គឺមិនទាន់មាននរណាដឹងនៅឡើយទេ ហើយក្រុមហ៊ុន Samsung កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ។ ខណៈដែលក្រុមហ៊ុនកំពុងកែតម្រូវបញ្ហាទាំងនោះ អ្នកអាចនឹងក្លាយជាជនរងគ្រោះម្នាក់ដែរ ប្រសិនបើអ្នករក្សារូបភាពអាក្រាតទាំងលើទូរស័ព្ទដៃ។

ហើយបញ្ហានេះត្រូវបានផុសក្នុងវេទិកាជជែកដោះស្រាយ Reddit និង Samsung ។ រូបភាពទាំងនោះត្រូវបានបញ្ចូនទៅលេខទូរស័ព្ទដែលអ្នកបានរក្សាទុក ហើយកម្មវិធី Samsung Messages ក៏មិនមានការបង្ហាញថាវាកើតឡើងដែរ។ មានតែភស្ដុតាងមួយគត់ដែលអាចបញ្ជាក់បាន គឺអ្នកទទួលសារ ដែលទូរស័ព្ទផ្ញើខ្លួនវានោះ។

ហើយអ្នកលេងបណ្ដាញ Reddit ម្នាក់រកឃើញ Samsung Messages ផ្ញើរូបភាពទាំងអស់ដែលបានរក្សាទុកទៅលេខទូរស័ព្ទមួយទាំងកណ្ដាលយប់។ សំណាងល្អ លេខទូរស័ព្ទនោះ គឺជាដៃគូរបស់អ្នកលេងបណ្ដាញ Reddit នោះ ប៉ុន្ដែបើប៉ះចំលេខផ្សេងប្រហែលជាមិនអាចទទួលយកបានឡើយ៕
 

adverise with khmeread
tiger
Loading ad ...