ប្តីប្រពន្ធរុស្ស៊ីលែងលះគ្នាដោយសារតែ Messi និង Ronaldo លេងក្នុង World Cup

ព្រឹត្តិការណ៍កីឡាដ៏ធំដូចជាព្រឹត្តិការណ៍បាល់ទាល់ World Cup នេះ គឺគោលបំណងនាំឱ្យមនុស្សជួបជុំគ្នាមើលប្រទេស និងកីឡាករដែលពួកគេគាំទ្រ ប៉ុន្ដែសម្រាប់ប្ដីប្រពន្ធជនជាតិរុស្ស៊ីរូបនេះរៀបការនឹងគ្នា ១៤ ឆ្នាំទៅហើយ បែរជាមកលែងលះគ្នាដោយសារតែ World Cup ឆ្នាំ ២០១៨ ទៅវិញ។

បុរសជាប្ដីឈ្មោះ Arsen វ័យ ៤០ ឆ្នាំ និងប្រពន្ធឈ្មោះ Ludmyla វ័យ ៣៧ ឆ្នាំ គឺជាអ្នកគាំទ្រដ៏ធំក្នុងបាល់ទាត់។ ជាការពិត ពួកគេបានជួបគ្នាក្នុងបារកីឡា Chelyabinsk អំឡុងព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ ២០០២ ហើយពួកគេក៏បានលង់ស្រឡាញ់គ្នាដោយសារមានចំណង់ចំណូលចិត្តលើកីឡាដូចគ្នា។

ហើយពួកគេក៏ជាអ្នកគាំទ្រក្លឹបគូប្រជែងរបស់ទីក្រុង Moscow គឺ Spartak Moscow និង CSKA Moskow ហើយវាមិនបានបញ្ឈប់ពួកគេមិនឱ្យរៀបការនឹងគ្នាឡើយ ប៉ុន្ដែទើបតែសប្ដាហ៍មុនេះទេ ពួកគេបានលែងលះគ្នាជុំវិញការគាំទ្រកីឡាករគូប្រជែង គឺ Lionel Messi និង Cristiano Ronaldo ដែលបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ១៤ ឆ្នាំរបស់ពួកគេ។

Arsen បានប្រាប់សារព័ត៌មានរុស្ស៊ី Argumenti i Fakty ថាគាត់និងភរិយារបស់គាត់ជារឿយៗលេងសើចជាមួយគ្នាជុំវិញកីឡាករ Messi និង Ronaldo ប៉ុន្ដែ World Cup ចុងក្រោយនេះគឺជាការលេងសើចដ៏ធ្ងន់ធ្ងរបំផុត។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់អាហ្សង់ទីននៅ World Cup ឆ្នាំ ២០១៨ Ludmyla បានចាប់ផ្តើមលេងសើចលើការលេងរបស់ Messi និងចម្អករបៀបដែល Messi មិនអាចលេងបាល់ទាត់បាន ប៉ុន្តែ Arsen មិនអើពើប្រពន្ធគាត់ឡើយ។ ទោះយ៉ាងណាក្នុងអំឡុងពេលប្រកួតជាមួយអាហ្សង់ទីនជាមួយនឹងនីហ្សេរីយ៉ា គាត់មិនអាចទប់កំហឹងរបស់គាត់បានទៀតទេ។ Arsen បានអបអរការស៊ុតចំគោលដៅរបស់ Messi ខណៈដែលប្រពន្ធរបស់គាត់បានចាប់ផ្តើមចម្អក Messi សាជាថ្មីរបស់គាត់ម្តងទៀត ហើយគាត់ទប់កំហឹងលែងជាប់តែម្ដង។

Arsen បាននិយាយប្រាប់សារព័ត៌មានរុស្ស៊ី Argumenti i Faktyថា "នេះគឺជាលេងសើចចុងក្រោយសម្រាប់ខ្ញុំ ។ ចាប់តាំងពីការចាប់ផ្តើមនៃការប្រកួត World Cup ដំបូង Lyudmila បានចំអកឱ្យខ្ញុំ និង Messi ជាទីស្រលាញ់របស់ខ្ញុំជានិច្ចដោយនិយាយថាគាត់លេងមិនបានល្អ និងមិនអាចរកគ្រាប់បាល់ពិន័យ ១១ ម៉ែត្រក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកួតជាមួយអ៊ីស្លង់បាន។ ហើយក្នុងអំឡុងពេលប្រកួតជាមួយប្រទេសនីហ្សេរីយ៉ា ខ្ញុំមានការព្រួយបារម្ភចំពោះពួកគេ (អាហ្សង់ទីន) ។ នៅពេលនាងចាប់ផ្តើមនិយាយមិនសមរម្យពី Lionel និងការលេងរបស់គាត់ ខ្ញុំខឹងហើយជាលទ្ធផលខ្ញុំបានសម្ដែងអារម្មណ៍របស់ខ្ញុំចំពោះ Ronaldo ដ៏សង្ហាររបស់នាង ដែលជាក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លឹបបាល់ទាត់ផ្សេងទៀតដែល Lyudmila គឺឆ្កួតជាមួយ។ បន្ទាប់មកខ្ញុំបានយកអ្វីៗទាំងអស់របស់ខ្ញុំមកវិញ ហើយទុកឱ្យនាងល្អតែឯង"។

ហើយប៉ុន្មានថ្ងៃក្រោយមក Arsen ក៏បានសម្រេចដាក់ពាក្យលែងលះនាងតែម្ដង៕
 

adverise with khmeread