ក្មេងទី៨ត្រូវបានសង្គ្រោះចេញពីល្អាង...តោះមើលរូបភាពព្រាងពីសកម្មភាពសង្គ្រោះ

ក្មេងប្រុស៤នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះពីល្អាងភ្នំស្មុគស្មាញនៅភាគខាងជើងប្រទេសថៃ​ជាទីដែលក្រុមបាល់ទាត់យុវជនមួយក្រុមត្រូវបានជាប់គាំងកាលពី២សប្តាហ៍មុន ដោយនៅសល់តែមិត្តរួមក្រុម ៤ នាក់និងគ្រូបង្វឹករបស់ពួកគេជាប់នៅក្រោមដីយ៉ាងហោចណាស់ក៏មួយថ្ងៃទៀតដែរ។

កីឡាករទី១របស់ក្រុម Wild Boar FC ដែលត្រូវបានជួយសង្គ្រោះនៅថ្ងៃចន្ទ ឃើញគេសែងចេញនៅមុនម៉ោង ៥ ល្ងាចបន្តិចបន្តួច បន្ទាប់ពីបេសកកម្មនាំមនុស្សចេញពីល្អាងឈានដល់ថ្ងៃទី ២។

ក្មេងប្រុសទី៦និងទី៧ត្រូវបាននាំចេញនៅ១ម៉ោងក្រោយ ជាមួយក្មេងប្រុសទី៨ឃើញនាំចេញនៅម៉ោងប្រហែលម៉ោង ៧.៤០នាទីយប់។

ក្មេងទាំង៤នេះឃើញពាក់បំពង់អុកស៊ីសែននៅឡើយនិងត្រូវបានយកទៅមន្ទីរពេទ្យចល័តក្បែរនោះមុនពេលដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ Chiang Rai Pranukroh ជាកន្លែងដែលកីឡាករទាំង៤នាក់ដែលគេជួយកាលពីថ្ងៃអាទិត្យកំពុងសម្រាកព្យាបាល៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត