ជម្រើសជាតិប្រេស៊ីលមកដល់ស្រុកវិញ ដុំថ្ម ពង និងប៉ោម ហោះពេញឡានក្រុង

ប្រេស៊ីល គឺជាក្រុមមួយដែលពេញនិយមបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ី។ បន្ទាប់ពីប្រេស៊ីលជាប់ក្នុងវគ្គជម្រុះក្នុងពូល ពួកគេមានសង្ឃឹមច្រើនដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ។ តែអ្វីៗបានផ្លាស់ប្ដូរទាំងស្រុង ហើយពួកគេបានត្រឡប់ទៅផ្ទះវិញ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។

ប្រេស៊ីលត្រូវបានជ្រុះចេញពីវគ្គ ១៦ ក្រុមចុងក្រោយដោយចាញ់ក្នុងលទ្ធផល ២ ទល់នឹង ១ ជាមួយនឹងក្រុមបែលហ្ស៊ិក។ វា គឺជាការប្រកួតស្វិតស្វាញបំផុតសម្រាប់ក្រុមទាំងពីរ ហើយបើទោះជាប្រេស៊ីលប្រឹងប្រែងយកមួយគ្រាប់ពីបែលហ្ស៊ិក និងគ្រប់គ្រងបាល់ច្រើនក៏ដោយ ពួកគេនៅតែទទួលបានលទ្ធផលខកចិត្តដដែល។

រឿងមិនទាន់ចប់នៅឡើយទេ ប្រេស៊ីលបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ហើយអ្នកគាំទ្របានស្វាគមន៍តាមវិធីពោរពេញដោយកំហឹងនិងអាក្រក់បំផុតសម្រាប់ពួកគេ។

អ្នកគាំទ្របានប្រមូលគ្នា ស្ទាក់រថយន្តក្រុងយកដុំថ្ម បន្លែ និងពងមាន់គប់ទៅលើរថយន្តក្រុងរបស់ក្រុមជម្រើសជាតិយ៉ាងឃោរឃៅបំផុត។

ដោយមានការបង្ខំពីក្រុមសន្តិសុខ និងប៉ូលិសបាញ់កាំភ្លើងឡើងទៅលើមេឃ ទើបអ្នកគាំទ្រពេញដោយកំហឹងទាំងនោះចេញពីរថយន្តក្រុង៕

 

adverise with khmeread