ស្ថាបនិកក្រុមហ៊ុន SpaceX ចែករំលែករូបភាពកូននាវាមុជទឹកសម្រាប់សង្គ្រោះក្មេងៗជាប់ក្នុងល្អាងថៃ

ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហាញរូបភាព និងវីដេអូនៃកូននាវាមុជទឹកខ្នាតតូច ដែលគាត់ប្រគល់ឱ្យថៃដើម្បីជំនួយដល់អាជ្ញាធរក្នុងការសង្គ្រោះក្រុមក្មេងបាល់ទាត់ជាប់ក្នុងល្អាងភ្នំនោះ។

លោក Musk បានផុសរូបនៅលើបណ្ដាញសង្គម Twitter និង Instagram បង្ហាញខ្លួនគាត់នៅល្អាងភ្នំទី ៣ បើទោះជាមិនបញ្ជាក់ថា ក្មេងៗជាប់នៅទីតាំងណាក៏ដោយ។

គំរូនាវាមុជទឹខ្នាតតូចនោះ ត្រូវបានលាតត្រដាងដោយមហាសេដ្ឋីបច្ចេកវិជ្ជារូបនេះកាលពីថ្ងៃចន្ទប ដោយង្ហាញពីបំពង់លោហៈដ៏ធំមួយជាមួយនឹងក្បាលគំរប ដែលមានន័យថានាវាមុជទឹកនេះ គឺនឹងជួយក្មេងៗចេញដោយសុវត្ថិភាព។

មន្រ្តីមកពីក្រុមហ៊ុន Boring និងក្រុមហ៊ុន SpaceX របស់លោក Musk បានធ្វើដំណើរទៅប្រទេសថៃដើម្បីផ្តល់ជំនួយរបស់ពួកគេ ប៉ុន្តែរដ្ឋាភិបាលថៃបានអាចសង្គ្រោះក្មេងៗបានដោយមិនចាំបាច់ជំនួយពីពួកគេ។

ហើយនាវាមុជទឹកខ្នាតតូចនេះផងដែរ ត្រូវបានគាត់ដាក់ឈ្មោះវាថា Wild Boar តាមឈ្មោះក្រុមបាល់ទាត់ក្មេងៗនេះ៕


 

adverise with khmeread