ប៉ូលិសស្រុកស្អាងឃាត់ជនសង្ស័យ៥នាក់, រត់រួច៣នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល​ ៖​ ​ជនសង្ស័យ៥នាក់ក្នុងចំណោម៨នាក់ត្រូវបានប៉ូលិស ស្រុកស្អាងឃាត់ខ្លួនក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃ​ទី ០៩ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង៣០នាទី នៅចំណុច ភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ចំនួន៨នាក់រួមមាន៖​ ១- ឈ្មោះ ឃឹម បុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន, ២ -ឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន, ៣- ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន​, ៤ -ឈ្មោះ ម៉ឺន ប៊ុនសែន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន​, ៥- ឈ្មោះ សោម សាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន​, ៦- ឈ្មោះ ដូង សី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) គេចខ្លួន, ៧- ឈ្មោះ នួន ក្បាលឡាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) គេចខ្លួន និង៨-ឈ្មោះ ពយ រិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ជួញដូរ។ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ។

​វត្ថុតាងចាប់យករួមមាន៖ ១ -ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ និងតូច ១៥កញ្ចប់​, ២- សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន​។

​ប៉ូលិសបន្តថា​ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្ដិ៍ស្អាងភ្នំនិងកម្លាំងប៉ុស្ដិ៍ក្រាំងយ៉ូវចុះដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៥ នាក់ ​រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៨កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់​, តូច១៥កញ្ចប់ និងឧបករណ៍សម្រាប់វេចខ្ចប់ ប្រើប្រាស់មួយចំនួន​។ ចំណែកជនសង្ស័យចំនួន ០៣នាក់ បានគេចខ្លួនបាត់​។

​នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃឹម បុល បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ២០០.០០០៛ (ពីរសែនរៀល)ពីឈ្មោះ នួន ក្បាលឡាន នៅចំណុចភូមិគោកអណ្តែតឃុំស្អាងភ្នំ ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តម្លៃ ៣០.០០០៛​។ 

​ឈ្មោះ ពយ ផានិត បានសារភាពថា ម្សិលមិញ (០៨.០៧.២០១៨) ឈ្មោះ ឃឹម បុល បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០៦កញ្ចប់តូច មកខ្លួន ដើម្បីយកទៅលក់ឱ្យគេមិនស្គាល់ឈ្មោះ ក្នុង០១កញ្ចប់តូច តម្លៃ ៣០,០០០រៀល លក់អស់ ចំនួន ០៦កញ្ចប់ ,ឈ្មោះ ឃឹម បុល អោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មកខ្លួន ដើម្បីជក់ ឈ្មោះពយ ផានិតអះអាងថាគ្រឿងញៀនខាងលើគឺ០៣កញ្ចប់ធំជារបស់ឈ្មោះនួន ក្បាលឡាននិង១៥កញ្ចប់តូចជារបស់ឈ្មោះពយ រិត(បងបង្កើត)។

​ចំណែកឈ្មោះ សឿន ស៊ីម ជាអ្នកលក់គ្រឿងញៀនឱ្យឈ្មោះក្បាលឡាននិងជួយវេចខ្ចប់ឱ្យឈ្មោះ ពយ រិត។ រីឯឈ្មោះ ម៉ឺន ប៊ុនសែន និងឈ្មោះ សោម​សាត បានសារភាពថា ខ្លួនប្រើប្រាស់គ្រឿងញៀន។

​បច្ចុប្បន្នជនសង្ស័យចំនួន ០៥ នាក់ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕


 

adverise with khmeread