ចំនួនអ្នកស្លាប់នៅក្នុងជំនន់ទឹកភ្លៀងនៅជប៉ុនកើនឡើងដល់ ១២៦ នាក់

យ៉ាងហោចណាស់មនុស្សចំនួន ១២៦នាក់បច្ចុប្បន្នត្រូវបានគេដឹងថាបានបាត់បង់ជីវិតក្នុងជំនន់ និងការរអិលបាក់ដីដោយភ្លៀងធ្លាក់យ៉ាងគំហុកក្នុងតំបន់ភាគខាងលិចប្រទេសជប៉ុន។ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។

វាគឺជាចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារភ្លៀងធ្លាក់ ដែលប្រទេសជប៉ុនបានជួបប្រទះនៅក្នុងរយៈជាង៣ទសវត្សរ៍ចុងក្រោយមកនេះ។

អ្នកសង្គ្រោះបច្ចុប្បន្នកំពុងជីកកកាយភក់ និងកម្ទេចថ្មដើម្បីស្វែងរកអ្នករស់រានមានជីវិត ខណៈដែលមនុស្សជាច្រើននៅតែបន្តបាត់ខ្លួន។

មនុស្សប្រមាណជាជាង ២លាននាក់ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ បន្ទាប់ពីទន្លេជាច្រើនបានឡើងខ្ពស់ជាងច្រាំង៕


 

adverise with khmeread