ទាត់ធាក់បងថ្លៃស្រីដូចបាវសាក់, ត្រូវប៉ូលិសចាប់ខ្លួន

​ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង ករណីប្រើអំពើហិង្សាដោយចេតនា ប្រើដៃនិងជើងវាយទាត់ធាក់បណ្តាលឱ្យរបួសនៅចំណុចក្រោមផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ចាន់ ហូរ ​ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ត្រូវជាប្អូនថ្ងៃ។សម្ភារៈបន្សល់ទុក ម៉ូតូចំនួន០១គ្រឿង ម៉ាក សេ១២៥ ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BM-4482​។ 

​ចំណែកជនរងគ្រោះ ឈ្មោះ យ៉ន ស៊ីនួ​ន ​ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសបែកបបូរមាត់​, ឈឺពេញដើមទ្រូង និងខ្លួន) ត្រូវជាបងថ្លៃ​។  

​ប៉ូលិសបន្តថា ​មុនពេលកើតហេតុ កម្លាំងប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ បានទទួលព័ត៌មានថា នៅចំណុចកើតហេតុខាងលើ មានករណីបង្កហិង្សា​។ បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ  នាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់លើជនសង្ស័យតែម្តង​។ 

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
 

adverise with khmeread